16/12/2018 11:58 GMT+7 Email Print Like 0

ក្រុមជម្រើសជាតិវៀតណាមបានប្តេជ្ញាឈ្នះពានរង្វាន់ AFF Suzuki Cup 2018


 ក្រុមជម្រើសជាតិវៀតណាមបានប្តេជ្ញាឈ្នះពានរង្វាន់ AFF Suzuki Cup 2018

 យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៨ នេះ  វគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup 2018 រវាងក្រុម​ជម្រើស​ជាតិ​វៀត​ណាម​និង​ក្រុម​ជម្រើស​ជាតិម៉ាឡេស៊ីបានប្រព្រឹត្តធ្វើឡើងនៅ ពហុកីឡដ្ឋានជា​តិ My Dinh នៃទីក្រុងហាណូយ (​ប្រទេស​វៀត​​ណាម​)។ 
 
នៅក្នុង​សន្និសីទ​សារព័ត៌មាន មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់​ជើងឯកតំបន់អាស៊ីអាគ្នេយ៍  ​(AFF Suzuki​ Cup 2018)  ដែលបានប្រ​ព្រឹត្តទៅនៅទីក្រុងហាណូយកាលពី​ថ្ងៃទី​​១៤ ខែធ្នូ នោះ គ្រូបង្វឹក លោក Park​ Hang Seo បានបញ្ជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិនឹងប្តេជ្ញា ដើម្បីឈ្នះជើងឯករដូវកាលនេះ។ បើយោង​តាម​គ្រូបង្វឹក​ លោក Park Hang Seo ក្រុមជម្រើសជាតិបច្ចុប្បន្នមានកីឡាក​រចំនួន២៣នាក់ជាកីឡាករ​ឆ្នើមបំផុត​របស់​វៀត​ណាម។ រូបលោកផ្ទាល់បានជឿជា​ក់ថា កីឡាករទាំង​អស់បាន​ត្រៀមខ្លួន​រួចជា​ស្រេច​ដើម្បី​ការ​ប្រយុទ្ធយ៉ាង​ល្អបំផុត​។
 
សូមគូបញ្ជាក់ថា ក្រោយរយៈពេល១ឆ្នាំបង្វឹកក្រុមជម្រើសជាតិវៀតណាម គ្រូបង្វឹកលោក Park Hang Seo រួមជា​មួយកូន​សិស្សរបស់​ខ្លួនបានឈ្នះជើង ឯករងក្នុងវគ្គផ្តា​ច់ព្រ័ត្រ U23 អាស៊ី និងឈានដល់វគ្គពាក់កណ្តា​លផ្តាច់ ព្រ័ត្រ​នៃមហោស្រព​កីឡាអាស៊ី Asian Games ឆ្នាំ ២០១៨ ផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ