19/07/2016 09:21 GMT+7 Email Print Like 0

ក្រុមជម្រើសជាតិវៀតណាមចូលរួមការប្រឡង Olympic រូបវិទ្យាអន្តរជាតិឆ្នាំ២០១៦ទទួលបានមេដាយមាស២គ្រឿង

នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៦ ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម  បានឲ្យ​ដឹង​ថា សមាជិក​ក្រុម​ជម្រើស​ជាតិ​វៀតណាម ចូលរួមការ​ប្រឡង Olympic រូបវិទ្យា​អន្តរជាតិ​ឆ្នាំ២០១៦ នៅប្រទេស​ស្វីស សុទ្ធតែ​ទទួល​បាន​មេដាយ​។ ក្នុង​នោះ មេ​ដាយមាស​មាន២គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយ​សំរិទ្ធមួយ​គ្រឿង។

មេដាយមាសពីរគ្រឿងជាកម្មសិទ្ធិ របស់ប្អូនស្រី Dinh Thi Huong Thao សិស្សថ្នាក់ទី១២ សាលាវិទ្យាល័យ​ជំនាញ Le Hong Phong ខេត្ត Nam Dinh និង ប្អូន Nguyen The Quynh នៅថ្នាក់ទី១១ សាលា​វិទ្យាល័យ​ជំនាញ Vo Nguyen Giap នៅខេត្ត Quang Binh។ ជា​ពិសេស​ប្អូន Dinh Thi Huong Thao ទទួលបាន​ពានរង្វាន់​ពិសេស “សិស្សនា​រីអាស៊ី​ទទួល​បាន​លទ្ធផលខ្ពស់បំផុត” ដោយ​សមាគមន៍រូបវិទ្យាអាស៊ី-ប៉ាស៊ីហ្វិកប្រគល់​ជូនផង​ដែរ​។

​ក្រសួងអប់រំនិងបណ្តុះបណ្តាលនឹងរៀបចំពិធីទទួល និងផ្តល់រង្វាន់ជូនក្រុម​ប្រឡង Olympic រូបវិទ្យា​អន្តរជាតិ​ឆ្នាំ២០១៦នៅអាកាសយាន្ត​អន្តរ​ជាតិ Noi Bai នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ