08/04/2018 11:38 GMT+7 Email Print Like 0

ក្រុមជម្រើជាតិបាល់ទាត់នារីវៀតណាមខិតខំទទួលបានស្នាដៃខ្ពស់នៅពានរង្វាន់ជើងឯកបាល់ទាត់នារីអាស៊ី

នាយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ក្រុមជម្រើសជាតិបាល់ទាត់នារីវៀតណាមនិងជួបក្រុមជម្រើសជាតិជប៉ុនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកបាល់ទាត់នារីអាស៊ី - ASIAN Cup នារី ២០១៨ ហើយក៏ជាពូលជម្រុះ World Cup នារី២០១៩ផងដែរ។

គ្រូបង្វឹកប្រ ធានក្រុមជម្រើសជាតិនារីវៀតណាម លោក Mai Duc Chung បានឲ្យដឹងថា៖

“ក្នុងពូលប្រកួតយើងខ្ញុំនឹងជួបគូប្រជែងខ្លាំងៗ។ យើងខ្ញុំមានឈានចូលវគ្គផ្តាច់ព្រ័ត្រហើយ។ អារម្មណ៍របស់យើងខ្ញុំ​គឺល្អណាស់។ ជួបជាមួយក្រុមជម្រើសជាតិជប៉ុន យើងខ្ញុំនឹងទទួលបានការវាយតម្លៃខ្ពស់ជាងព្រោះក្រុមជម្រើស​ជាតិ​នេះធ្លាប់ទទួលពានរង្វាន់ជើងឯកពិភពលោក ហើយក្នុងតំបន់អាស៊ីនេះតែម្តង ក្រុមនេះក៏ឈរលំដាប់ថ្នាក់ខ្ពស់ដែរ។យើងខ្ញុំនឹងខិតខំប្រឹងប្រែងទទួលបានស្នាដៃខ្ពស់”។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិបាល់ទាត់នារីវៀតណាមបានជួបប្រកួតជាមួយក្រុមជម្រើសជាតិជប៉ុន នៅវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី៧ខែមេសា (តាមម៉ោង វៀតណាម) លើកីឡាដ្ឋាន King Abdullah៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ