27/03/2015 14:20 GMT+7 Email Print Like 0

ក្រុមចតុភាគី ​Normandy ​ខ្វែងគំនិត​ក្នុងការដោះស្រាយ​ជំលោះនៅភាគខាង​កើតអ៊ុយក្រែន


ក្រុមចតុភាគី Normandy ខ្វែងគំនិតក្នុងការដោះស្រាយជំលោះនៅភាគខាងកើតអ៊ុយក្រែន

ជំនួបសន្ទនា ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស របស់​ក្រុមចតុភាគី Normandy រួមមាន៖ រុស្ស៊ី​ អាល្លឺម៉ង់ បារាំង និង​អ៊ុយ​ក្រែន នាថ្ងៃទី២៥​ខែមិនាឆ្នាំ២០១៥ នៅ​ទីក្រុងបារីស​(បារាំង)​ បានបិទបញ្ចប់​ហើយ​ភាគី​ទាំង​ឡាយ​មិន​ទាន់​ឯកភាព​ អំ​ពីទិសដៅដោះស្រាយ​ជំលោះ​ នៅភាគខាងកើតអ៊ុយក្រែននៅឡើយ។ អនុរដ្ឋមន្ត្រីការ​បរទេសរុស្ស៊ី លោក Grigory Karasin បានសង្កត់​ធ្ងន់ថា៖ បណ្ដាភាគី​នៅភាគខាងកើត​អ៊ុយក្រែន មិ​នអនុវត្ត ត្រឹម​ត្រូវ​តាម​កិច្ច​ព្រម​​ព្រៀង Minsk  ដោយបានរំលោភទៅ លើបទឈប់បាញ់ជាច្រើនលើក​ហើយ​ចោទ​ប្រកាន់ ​រដ្ឋ​អំណាច​អ៊ុយ​ក្រែន​ធ្វើអោយដំណើរ​ការអនុវត្ត កិច្ចព្រមព្រៀងនេះ​មានភាពយឹតយាវ។ ក្នុង​ពេល​នោះ​ អនុរដ្ឋមន្ត្រីអ៊ុយក្រែន​លោក Vadym Prystaiko​ គូសបញ្ជាក់​ថា៖ ភាគី​Kiev មិនចាត់​ទុកបណ្ដាអ្នក​ប្រមុខ Donetsk​, Lugansk នាបច្ចុប្បន្នជា​​ដំណាង របស់ប្រជាជននៅក្នុងតំបន់នេះទេ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនទៀត សភាអឺរ៉ុប (EP) នាថ្ងៃទី២៥​ខែមិនាឆ្នាំ២០១៥ បានអនុម័ត​លើ​ការសន្យា របស់​សហ​ភាព​សហភាព​អឺរ៉ុប EU អោយអ៊ុយក្រែន​ខ្ចីទឹកប្រាក់​ចំនួន១,៨​ពាន់លាន​អឺរ៉ូ ដើម្បី​ជួយ​ប្រ​ទេស​នេះ​បំ​ពេញ​​ការ​​​ខាត​បង់ ក្នុង​ជញ្ជីញទូទាត់ប្រាក់ក្នុង​រយៈពេលខ្លី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ