15/10/2018 09:20 GMT+7 Email Print Like 0

ក្រុមកីឡាវៀតណាមសម្រេចហួសគោលដៅដែលបានដាក់ចេញនៅមហោស្រពកីឡាសម្រាប់ជនពិការអាស៊ីឆ្នាំ២០១៨


 កីឡាករ Vo Thanh Tung ដណ្ដើមបានមេដាយមាសចំនួន៣គ្រឿង
សម្រាប់ក្រុមកីឡាវៀតណាមនៅ Asian Para Games 2018 (រូបថត៖ TTXVN)

ក្រោយរយៈពេល ៦ ថ្ងៃប្រកួតដោយស្មារតីនិងការប្ដេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់ បណ្ដាកីឡាករកីឡាការិនីវៀតណាមដណ្ដើមបានមេដាយសរុបចំនួន ៤០ គ្រឿង ក្នុងនោះមានមេដាយមាស ៨ គ្រឿង មេដាយប្រាក់៨គ្រឿងនិងមេដាយសំរិទ្ធ ២៤ គ្រឿង។ នេះជាលទ្ធផលហួសគោលដៅដែលត្រូវបានដាក់ចេញនោះគឺដណ្ដើមបានមេដាយមាសតែ ៤ គ្រឿងប៉ុណ្ណោះ។

បញ្ចប់ Asian Para Games 2018 ក្រុមកីឡាជនពិការវៀតណាមឈរលំដាប់ទី១២ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចូលរួមប្រកួតទាំង ៤៤។ លំដាប់ទី១នៃតារាងមេដាយគឺក្រុមកីឡាចិនដោយឈ្នះមេដាយមាសចំនួន ១៧២ គ្រឿង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ