09/08/2018 09:46 GMT+7 Email Print Like 0

ក្រុមកីឡាបាល់ទាត់អន្តរជាតិ U23 វៀតណាមឈ្នះជាជើងឯកក្នុងការប្រកួតពានរង្វាន់បាល់ទាត់អន្តរជាតិឆ្នាំ២០១៨

នាយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅពហុកីឡាដ្ឋានជាតិ My Dinh (ទីក្រុងហាណូយ) បានប្រព្រឹត្តទៅការប្រកួតចុងក្រោយនៃពានរង្វាន់កីឡាបាល់ទាត់អន្តរ ជាតិ U23 - Vinaphone Cup ឆ្នាំ 2018 រវាងក្រុមកីឡាបាល់ទាត់ម្រើស​ជាតិ​ U23 វៀតណាម និង U23 ក្រុមអ៊ូបេគីស្ថាន។


ក្រុមកីឡាបាល់ទាត់អន្តរជាតិ U23 វៀតណាមឈ្នះជាជើងឯកក្នុងការប្រកួតពានរង្វាន់
បាល់ទាត់អន្តរជាតិឆ្នាំ២០១៨ - Vinaphone Cup ឆ្នាំ 2018

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបានដណ្តើមយកឈ្នះពាន រង្វាន់ ជើងឯក មុននោះដោយសារការ​ឈ្នះពីរលើកជាប់ៗគ្នាទៅលើកីឡា U23 ប៉ាឡេស្ទីន និង U23 អូម៉ង់ (Oman) នៅថ្ងៃទី ៣ និងថ្ងៃទី ៥ ខែសីហាកន្លងទៅ។ យោងតាមផែនការ ប្រកួត U23 វៀតណាមនឹងប្រកួតជាមួយគូប្រជែង U23 ប៉ាគីស្ថាននៅ ASIAD 2018  នៅថ្ងៃទី ១៥ ខែសីហាខាងមុខនេះ។

ក្រោយពីបញ្ចប់ការប្រកួតពានរង្វាន់បាល់ទាត់អន្តរជាតិ U23- ពានរង្វាន់ VinaPhone ឆ្នាំ ២០១៨ នាយប់ថ្ងៃទី៧ ខែសីហា គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតអូឡាំពិកវៀតណាម លោក  Park Hang Seo បានប្រកាសជាផ្លូវ​ការនូវបញ្ជីរាយឈ្មោះកីឡាករបាល់ទាត់វៀតណាមឆ្នើមបំផុតចំនួន ២០ នាក់ ទៅកាន់ប្រទេសឥណ្ឌូនេស៊ីដើម្បី​ចូលរួមមហាស្រពកីឡាអាស៊ីឆ្នាំ 2018 (ASIAD 2018)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ