27/09/2016 10:24 GMT+7 Email Print Like 0

ក្រុមកីឡាវៀតណាមកំពុងនាំមុខមហោស្រពកីឡាសមុទ្រអាស៊ី


ក្រុមកីឡាវៀតណាមកំពុងនាំមុខមហោស្រពកីឡាសមុទ្រអាស៊ី

នៅមហោស្រពកីឡាសមុទ្រធាស៊ីលើក​ទី៥ (ABG-5) ដែលកំពុងប្រ​ព្រឹត្តទៅ​នៅទីក្រុង Da Nang ក្រុម​កីឡា​វៀត​ណាម កំពុង​នាំមុខក្នុង​តារាង​រៀប​ ចំណាត់​ថ្នាក់។ ពោល​គឺ រហូត​ដល់ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៦ វៀត​ណាម​ទទួល​បាន​មេដាយ​សរុប​ចំនួន​២១គ្រឿង ក្នុងនោះមេដាយមាស​គឺ៤គ្រឿង​។ ឈរ​លំដាប់ទី២​គឺប្រទេស​ថៃនិង​ទី៣គឺ​​អេមីរ៉ាតអារ៉ាប់រួមដែលទ​ទួល បានមេដាយមាសចំនួន៣គ្រឿងដូចគ្នា។

​នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ មហោស្រពកីឡាសមុទ្រអាស៊ីឈានចូលថ្ងៃប្រគួតទី២។ លោក​Tran Duc Phan អគ្គនាយក​រង នៃអគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថា៖

​“វិញ្ញាណសារដែលយើងខ្ញុំគ្រោងនឹងទទួលបានមេដាយនៅមហោស្រពលើក​នេះគឺសុទ្ធ​តែផ្តោត​ទៅលើ​វិញ្ញាណសារ​កីឡា​ក្បាច់​គុន ដូច​ជា Muay, Silat, Vovinam.​ក្បាច់​គុណប្រ​ពៃណី Jujitsu។ ទន្ទឹម​ជាមួយគ្នា​នោះ វៀត​ណាម​ក៏មាន​វិញ្ញាណ​សារ​ដទៃ​មួយចំនួន ដែលអាចទទួលបានមេដាយដូចជាទាត់សី”។

​មហោស្រពកីឡាសមុទ្រអាស៊ីលើកទី​៥​នឹងបិទបញ្ចប់នាថ្ងៃទី៣តុលាឆ្នាំ២០១៦៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ