09/12/2015 09:44 GMT+7 Email Print Like 0

ក្រុមការងារនៃគណៈកម្មការទទួលបន្ទុកតំបន់ណាមបូខាងលិចមកបំពេញទស្សនកិច្ចការ​ងារ​នៅ​កម្ពុជា​


ទិដ្ឋភាពនៃជំនួបចរចាររវាងភាគីទាំងពីរ

នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារនៃគណៈកម្មការទទួលបន្ទុកតំបន់​ណាម​បូខាង​លិចដឹក​នាំដោយ​អនុប្រធាន​គណៈកម្ម​ការ ឧត្តមសេនីយ៍ទោ Tran Phi​ Ho បានជួប​ចរចា​ជាមួយ​គណៈប្រតិភូ​នៃ​បញ្ជាការ​ដ្ឋាន​អង្គ​រក្សកង​យោធពល​ខេ​មរៈភូមិន្ទ ដឹកនាំដោយនាយឧត្តមសេនីយ៍ យៀន សារុន អគ្គសេនាធិការរងកង​យោធ​ពល​ខេម​រៈភូមិ​ន្ទ និងជាមេបញ្ជាការរងអង្គរក្ស។នាយឧត្តមសេនីយ៍ យៀន​សារុន បានជូន​ដំណឹង​អំពីស្ថាន​ភាព​នៅ​កម្ពុជា​​នាបច្ចុប្បន្ន ក្នុងនោះសង្កត់ធ្ងន់ថា​បើទោះបីជានា​ពេល​កន្លង​ទៅបាន​កើតមាន​ឡើង​បំរ៉ែបំរួល​ដ៏ស្មុគ​ស្មាញ​ក្ដី ប៉ុន្តែ​គណៈបក្សប្រជាជនកម្ពុជា (CPP) និងរាជរដ្ឋាភិបាលកម្ពុជា នៅរក្សារឹងមាំនូវស្ថិរ​ភាពន​យោបាយ​ ហើយដឹកនាំប្រទេសជាតិបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ។នាយ​ឧត្តមសេនីយ៍ យៀន សារុន ក៏បាន​ថ្លែង​អំណរ​​គុណជូនចំពោះគណៈកម្មការទទួល​បន្ទុកតំបន់ណាមបូខាងលិច និងខេត​ក្រុង​នានានៅ​តំបន់​ដីសណ្ដ​ទន្លេ​ Cuu Long ដោយបានយកចិត្តទុកដាក់និងជួយឧបត្ថម្ភកងយោធពលខេមរៈភូមិន្ទ រួមចំណែក​រក្សា ពង្រឹង​និង​ពង្រីក​ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ​រ វាងវៀតណាមនិងកម្ពុជា។ រីឯខ្លួន​វិញ ឧត្តម​សេនីយ៍​ទោ Tran Phi Ho បាន អះអាង​ថា វៀត​ណាម​មុនក៏ដូច​ជាក្រោយ​មានគោល​បំណង​រក្សាទំនាក់​ទំនង​ជាប្រពៃណី​កិច្ច​សហប្រតិបតិ្តការ ដ៏ល្អប្រសើរជាមួយកម្ពុជា រឹតបន្តឹងថែមទៀត ចំណងសាមគ្គី​ភាព មិត្ត​ភាព​ ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅមកដើម្បីអភិវឌ្ឍន៍ដោយ និរន្តរភាពនា​ពេលខាងមុខ។

ក្នុងឱកាសនេះដែរ ក្រុមការងារនៃគណៈ​កម្មការទទួលបន្ទុកតំបន់ណាមបូខាង​លិច​បាន​ ទៅសាក​សួរ​សុខ​ទុក្ខ​ស្ថាន​ទូត​វៀតណាមប្រចាំនៅកម្ពុជា ដាក់កម្រង​ផ្កានៅវិមាន​អនុស្សាវរីយ៍​យុទ្ធ​ជន​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ នៅ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ