05/07/2016 10:18 GMT+7 Email Print Like 0

ក្រុង Da Nang បំផុសការបរិច្ចាគឯកសារ-វត្ថុតាងសម្រាប់វិចិត្រសាលតាំងបង្ហាញអំពី Hoang Sa


ក្រុង Da Nang បំផុសការបរិច្ចាគឯកសារ-វត្ថុតាងសម្រាប់វិចិត្រសាលតាំងបង្ហាញអំពី Hoang Sa
នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ គណៈកម្មាធិការប្រជាជនស្រុក Hoang Sa  ទីក្រុង Da Nang បានរួមសហការ​ជាមួយសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រទីក្រុង Da Nang រៀបចំពិធីបំផុសនិងអំពាវនាវការបរិច្ចាគឯកសារ​-វត្ថុតាងសម្រាប់វិចិត្រសាល តាំងបង្ហាញអំពី Hoang Sa ដែលនឹងបានបើកឲ្យដំណើរការនាពេលខាងមុខ​។ ការ ចលនាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣កក្កដាឆ្នាំ២០១៦រហូតដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧។ ​នៅក្នុង​ពិធីបំផុសចលនានេះ​ មានបុគ្គល៥នាក់បានប្រគល់ជូនឯកសារនិង វត្ថុតាងដែលអះអាងនូវអធិបតេយ្យភាពរបស់​វៀត​ណាម​ចំពោះប្រជុំកោះ Hoang Sa។ វត្ថុតាងជាវត្ថុអនុស្សាវរីយ៍របស់អ្នកសាក្សីប្រវត្តិសាស្រ្តនិងសាច់ញត្តិដែលធ្លាប់រស់នៅ លើប្រជុំកោះ Hoang Sa ឯកសារនិងសំបុត្រស្នាមរបស់រដ្ឋវៀតណាមនិងប្រទេសដទៃ ដែលបង្ហាញនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa។ លោក Vo Ngoc Dong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Hoang Sa បានឲ្យដឹងថា កម្មវិធីនេះបានបំផុសឡើងសំដៅជម្រុញការងារផ្សព្វផ្សាយនិងអះអាងនូវអធិបតេយ្យ ភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ក៏ដូចជា Truong Sa ផងដែរ៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ