23/11/2017 15:23 GMT+7 Email Print Like 0

ក្រុង​ហាណូយសហការនឹងខេត្តហឹងអៀន (Hung Yen) ផ្គត់ផ្គង់កសិផលស្អាត

ដើម្បី​ផ្គត់ផ្គង់​កសិផល​ស្អាត​ជូន​ប្រជា​ជន​ជាង១០​​លាននាក់​​ វិស័យ​កសិកម្ម​ហាណូយ​បាន​បើកទូលាយ​ សហការជាមួយ​​តំបន់​ផ្គត់​ផ្គង់​កសិផល​ខេត្ត​ហឹង​អៀន​ (Hung Yen)​។ ផលិតផល​​កសិផល​​ល្បី​ឈ្មោះ​​នៃ​ខេត្ត​ហឹង​អៀន ​(Hung Yen)​ ដូចជា​​៖ មៀន​ ចេក​ និង​​​​បន្លែមើមគ្រប់​ប្រភេទ​​...។ល។ នាំ​ទៅ​ចែក​ចាយ​នៅ​តាម​ប្រព័ន្ធ​ផ្សារទំនើប​ធំៗ ក្នុង​​ហា​ណូយ​ ហើយ​​បាន​អ្នកក្រុង​ប្រើ​ប្រាស់​​ទទួល​ស្គាល់​។​

រយៈ​ពេល​កន្លង​ ខេត្ត​ហឹង​អៀន​ (Hung Yen) យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ដល់​ការ​វិនិយោគ​អភិវឌ្ឍន៍​​កសិកម្ម​តាម​ទិសដៅ​ទំនិញ​ អនុវត្ត​បច្ចេកវិទ្យា​ខ្ពស់​ បង្កើត​ចេញ​តំបន់ប្រពល​វប្បកម្ម​ ឯកវប្បកម្ម​សម្រេច​ស្តង់​ដា VietGAP ​មាន​តម្លៃខ្ពស់​។ មុខ​ទំនិញ​កសិផល​ប្រពៃណី​យ៉ាង​ច្រើន​របស់ខេត្ត​ហឹង​អៀន ​(Hung Yen) បាន​និង​កំពុង​អះអាង​ទីតាំង​នៅ​លើ​ទីផ្សារ​ដូចជា៖ ​ផ្លែ​មៀន​ ម្សៅ​រមៀត​​ ចេក​ គូលេន​​ បន្លែ​ស្អាត​ សាច់​ពាហនៈ បសុសត្វ​ ជល​ផល​...។ល។ បាន​ផ្គត់​ផ្គង់​ឲ្យ​ខេត្ត​ ក្រុង​នៅ​ជិតខាង​។
 
ក្នុង​ចំណោម​មុខ​ទំនិញកសិផល​ ផ្លែ​មៀន​ជាប្រភេទ​​ផលិតផល​ពិសេស​​របស់ខេត្ត​​ហឹង​អៀន (Hung Yen)​ ដែល​មាន​ពាណិជ្ជសញ្ញា​តាំងពី​យូរយារ​ណាស់​​មក​ហើយ។ សព្វថ្ងៃ​ទូទាំង​ខេត្ត​ ​មាន​ផ្ទៃដី​​ដាំ​ដំណាំ​មៀន​តាម​ស្តង់ដា VietGAP ​ ចំនួន​១៥៥​ហិកតា និង​​តំបន់​ផលិត​កម្ម​​ពី​រ ​​បានផ្តល់​​លេខ​កូដ​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក គឺ​​ឃុំ​ហ៊ង​ណាម​ (Hong Nam) ទីក្រុង​ហឹង​អៀន​ (Hung Yen) និង​ឃុំ​ហាម​ទឺ (Ham Tu) ស្រុក​ខ្វាយ​ចូវ (khoai Chau)​។ ផ្លែមៀន​ហឹ​ងអៀន (Hung Yen) ​បាន​​ស្នង​ការ​ដ្ឋាន​កម្មសិទ្ធិបញ្ញា​ (ក្រសួង​វិទ្យា​សាស្រ្ត​ និង​បច្ចេកវិទ្យា​) ផ្តល់​ជូន​លិខិត​ទទួល​​ស្គាល់​​ចុះឈ្មោះ​ណែ​នាំ​ភូមិ​សាស្ត្រ ​​ចំពោះ​តំបន់ទាំង​បួន​៖ ទីក្រុង​ហឹងអៀន (Hung Yen)​ ​ស្រុកខ្វាយ​ចូវ​ (Khoai Chau) តៀន​លឺ (Tien Lu) គីម​ដុង (Kim dong)​។
 
ទន្ទឹម​ផ្លែ​មៀន​ ចេក​ ជាដំណាំ​​ឈើ​ហូប​ផ្លែ​​មាន​ប្រៀប​ខ្លាំង​ទី​ពីរ ​របស់​ខេត្ត​ហឹង​អៀន (Hung Yen) ​ដែល​​​មាន​ពាណិជ្ជសញ្ញា​នៅ​លើទី​ផ្សារ ​ជាមួយ​ផ្ទៃ​ដី​ដាំដំណាំ​ចេក​ប្រហែល​​២០០០ហិកតា​ បរិមាណផល​​​៤៥.០០០តោន​ក្នុង​មួយ​ឆ្នាំ​។ ​ចេក​បានដាំ​​​តែ​តំបន់ឆ្នេរ​ទាប​​ចំណុះ​ឃុំ​ជាយ​ទំនប់​​ស្រុក​ខ្វាយ​ចូវ (Khoai Chau)​ គីម​ដុង​ (Kim Dong) ទីក្រុង​ហឹ​ងអៀន (Hung Yen)​។​
 
ប្រៀប​ខ្លាំង​កសិកម្ម​មួយ​ផ្សេង​របស់​ខេត្ត​ហឹ​ងអៀន (Hung Yen)​ គឺ​តំបន់​​ដំណាំ​បន្លែ​ធំទូលាយ​ ដែល​មាន​ផ្ទៃដី​ដាំ​ប្រហែល​១៣.០០០ហិកតា​ បរិមាណ​ផល​ជាង​២៣០.០០០តោន​​ក្នុង​មួយ​ឆ្នាំ​ ក្នុង​នោះ​មាន​បន្លែ​គ្រប់​ប្រភេទដូចជា​​៖ ស្លឹក​ជន្លង់ ​ សណ្តែក​គួរ ពោតខ្ចី​​ ម្រះ​...។ល។​



 សព្វថ្ងៃ​ ខេត្ត​ហឹង​អៀន​ (Hung Yen) មាន​ផ្ទៃដី​ដាំ​ដំណាំ​មៀន​​តាម​ស្តង់ដា VietGAP ​ចំនួន​១៥៥​ហិកតា​ ក្នុង​នោះ​មាន​​តំបន់​ផលិតកម្ម​
ផ្លែ​មៀន​ពីរ​ បាន​ផ្តល់​ជូន​​លេខ​កូដ​​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក ​​នោះគឺឃុំ​​ហ៊ង​ណាម​ (Hong Nam) (ទីក្រុង​ហឹង​អៀន - Hung Yen​) ​
និង​ឃុំ​ហាម​ទឺ​ (Ham Tu) (ស្រុក​ខ្វាយ​ចូវ - Khoai Chau​)​។ រូបថត៖ ហ្វាង​ហា​


 ខេត្ត​ហឹង​អៀន (Hung Yen) មាន​​ផ្ទៃដី​ដាំដំណាំ​មៀន​ចំនួន​​១៥៥ហិកតា​ ប្រមូល​​ផ្តុំ​​​តែនៅ​ស្រុក​​តៀនលឺ (Tien Lu)​ គីម​ដុង​ (Kim Dong)
និង​ទីក្រុង​ហឹង​អៀន (Hung Yen)​។ រូបថត៖ ហ្វាង​ហា​


 ស្រុក​ភូគឺ (Phu Cu) ខេត្ត​ហឹង​អៀន​ (Hung Yen) សព្វ​ថ្ងៃ​មាន​ផ្ទៃដី​ដាំ​គូលេន​ជាង​៥០០ហិកតា​ ដាំចម្បង​គឺ​ពូជ​គូលេនឆាប់​ទុំ​
ប្រមូលផ្តុំ​នៅតាម​​​ឃុំ​តាម​ដា (Tam Da) មិញ​តៀន​ (Minh Tien) តុង​ត្រឹន (Tong Tran)​។ រូបថត៖ ផាម​កៀន​


 កាល​ពី​មុន​ ដើម​ត្របែក​តៃ​វ៉ាន បាន​​ដាំ​​តែ​លើ​ភូមិ​សាស្រ្ត​ស្រុក​វ៉ាន់​យ៉ាង​  (Van Giang) (ខេត្ត​ហឹង​អៀន - Hung Yen​)​ ប៉ុន្តែ​​រយៈពេល​​ថ្មី​ៗ​នេះ
ក្តាប់​បាន​តម្រូវ​ទីផ្សារ​និង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ទើប​​ប្រជា​កសិករ​ហឹង​អៀន (Hung Yen) ​​បាន​អភិវឌ្ឍន៍​ដំណាំ​នេះនៅ​លើទូទាំង​ខេត្ត​។
រូបថត៖ ផាម​កៀន​


 បន្សាំ​ល្អលើ​​​លក្ខណៈ​​​ដី​ធ្លី​ខេត្ត​ហឹង​អៀន (Hung Yen)​ ដើម​ក្រូចឆ្មា ​នាំមក​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​​ជូន​ប្រជាកសិករ​ដាំដំណាំ
និង​បន្ត​អះអាង​ទីតាំង​នៅលើ​ទីផ្សារ​។ រូបថត៖ ផាម​កៀន​


 មួយ​ក្នុង​ចំណោម​ប្រៀប​ខ្លាំងទាំងឡាយ​ ​នៃ​វិស័យ​កសិកម្ម​​​ខេត្ត​ហឹង​អៀន (Hung Yen)​ នោះ​គឺ​តំបន់​ដាំដំណាំ​​​ធំទូលាយ​ ដែល​មានបន្លែ​​គ្រប់​
ប្រភេទ​ដូច​ជា៖ ម្រះ​ ននោង ជន្លង់ សណ្តែង​គួរ ពោតខ្ចី​...។ល។ រូបថត៖ ហ្វាង​ហា​


វិស័យ​​​កសិកម្ម​​ខេត្ត​ហឹង​អៀន​ (Hung Yen) ជម្រុញ​យន្តូបនីយកម្ម​ក្នុងការ​ផលិត​ស្រូវ​។ រូបថត៖ ផាម​កៀន

 ចិញ្ចឹម​ត្រី​ក្នុងទ្រុង​លើ​ទន្លេ​​ក្រហម​ បើ​កចេញ​ទិសដៅ​រីកចម្រើន​ថ្មី​ សម្រាប់​វិស័យ​ជលផល​​ខេត្ត​ហឹងអៀន (Hung Yen)​។ រូបថត៖ ផាម​កៀន​

 ឲ្យ​តែ​ដល់​ខែ​២​ ខែ​៣​ចន្ទគិត​ ពេល​មៀន​ចេញ​ផ្កា​គឺជា​ពេល​តំបន់​ចម្ការ​នៅ​លើ​ភូមិសាស្រ្ត​ខេត្ត​ហឹង​អៀន (Hung Yen)​ ភាព​អ៊ូរអរ
នៃ​​រដូវសត្វ​ឃ្មុំ​ក្រេបលម្អង​ផ្កាមកដល់​​​។ អ្នក​ចិញ្ចឹម​សត្វ​ឃ្មុំ​​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ សុទ្ធ​តែ​ប្រមូល​ផ្តុំ​មក​ខេត្ត​ហឹង​អៀន​ (Hung Yen)
ដើម្បី​ប្រមូល​ផល​​ទឹក​ឃ្មុំ​ឈ្ងុយ​ឆ្ងាញ់​ពី​ផ្កា​​មៀន​​។ រូបថត៖ ផាម​កៀន​

ដោយសារ​​​សក្តានុពល​កសិកម្ម​ដ៏ធំ​ ដូច​នេះ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​តំណាង​វិស័យ​កសិសកម្ម​ក៏ដូចជា​សហគ្រាសចែក​ចាយ​ផលិតផល​កសិកម្ម ​របស់​ក្រុង​ហាណូយ​ សហករណ៍ សហគ្រាស​ ក្រុម​គ្រួសារប្រកប​កសិកម្ម ​របស់​ខេត្ត​ហឹង​អៀន​ (Hung Yen) សុទ្ធតែ​មាន​បំណងចង់​ចូល​រួម​ប្រព័ន្ធ​តភ្ជាប់​នាំ​ផលិត​ផលចូល​​ក្រុង​​ហាណូយ​​ប្រើប្រាស់​។
 

 ​“ថ្មីៗ​នេះ​ក្រុមហ៊ុន​​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ពាណិជ្ជកម្ម​​អន្តរ​ជាតិ​ ​និង​សេវាកម្ម​ផ្សារទំនើប​ Big C Thang Long សហការ​ជាមួយ​​អ្នក​រៀប​ចំ​កម្មវិធី​ “​សប្តាហ៍​មៀន​ហឹង​អៀន ​(Hung Yen) នៅហាណូយ​​ឆ្នាំ២០១៧”។ ផ្សព្វផ្សាយ​កសិផល​វៀតណាម​ទៅ​​ដល់​​អ្នក​ក្រុង​ប្រើប្រាស់​។

វាយ​តម្លៃ​ខ្ពស់​សក្តានុពល​កសិកម្ម​របស់​ហឹង​អៀន (Hung Yen)​​ លោក​​នាយករង​កសិកម្ម ​និង​អភិវឌ្ឍន៍​​កសិកម្ម​​ហាណូយ ​ង្វៀន​ហ្វី​ដាំង (Nguyen Huy Dang) ​ចែក​​រំលែក​៖ “ក្រុ​ង​ហាណូយ​មាន​ប្រជាជនជាប្រចាំ​ចំនួន​​១០​លាន​នាក់​ ប៉ុន្តែ​ការ​ផលិត​កសិកម្ម​នៅ​នឹងទី​កន្លែ​ង​ គ្រាន់តែ​ផ្គត់​ផ្គង់​បាន​តម្រូវ​ការពី​៣០ - ៦០% តែប៉ុណ្ណោះ​។ ហេតុ​នេះហើយ​ រៀង​រាល់​ឆ្នាំ​ហាណូយ​តែង​រៀប​ចំ​សកម្មភាព​ជម្រុញ​ពាណិជ្ជ​កម្ម​ សហការ​​ផ្គត់​ផ្គង់​កសិផល​ស្បៀង​អាហារ​ ក្នុង​នោះ​មាន​ការ​សហការ​​ជាមួយ​ខេត្ត​ហឹង​អៀន (Hung Yen)​”។
 
ដើម្បីអនុវត្ត​​លម្អិត​នៃ​គោល​នយោបាយ​នោះ ក្នុង​​សន្និសីទ​ “សហការ​​ប្រើ​ប្រាស់​ផលិតផល​ បង្កើន​សកម្មភាព​តភ្ជាប់​​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទំនិញ​វៀតណាម​ ឧបត្ថម្ភ​ផ្សារភ្ជាប់​រឹង​មាំ​​រវាង​សហគ្រាស​ផលិត​ និង​សហគ្រាស​ចែក​ចាយ​” ត្រូវ​បាន​រៀប​ចំនៅ​​ទីក្រុង​ហឹង​អៀន (Hung Yen)​ នា​ដើម​ឆ្នាំ​ខែ​សីហា ​ឆ្នាំ​២០១៧ សហគ្រាស​ជាច្រើន​​នៅ​ក្រុង​ហាណូយ​ បាន​អញ្ជើញ​មក​ដល់​ហឹងអៀន​ (Hung Yen) ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ចុះកិច្ច​សន្យា​ប្រើប្រាស់​ផលិតផល​ នាំ​ផលិតផល​មានគុណភាព​​ល្អ​ ងាយ​ស្រួល​ឆែក​​ប្រភព​ដើមផលិតផល​ ធានា​សុវត្ថិភាព​ស្បៀង​អាហារ​ យក​ចូល​មក​ការ​ផ្គត់​ផ្គង់​ទីផ្សារ​រដ្ឋ​ធានី​​។​
 
សព្វថ្ងៃ​ សហគ្រាស​ជាច្រើន​នៅក្រុង​​ហាណូយ​ដូចជា ក្រុមហ៊ុន​ភាគហ៊ុន​ស្បៀង​អាហារ​ Safelife ក្រុមហ៊ុន​ភាគ​ហ៊ុន​ផលិត​និង​ពាណិជ្ជកម្ម​អាន​វៀត (An Viet) ...។ល។ បាន​សហការ​ជា​មួយ​ប្រជាកសិករ​ តំបន់​ផលិត​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​ នានា​នៅ​​ខេត្ត​ហឹង​អៀន (Hung Yen)​ដូចជា៖ សហករណ៍​ភូគឺ​ (Phu Cu) ទីក្រុង​ហឹង​អៀន​ (Hung Yen) ដើម្បី​ផ្គត់ផ្គង់​បន្លែ​ ស្បៀង​អាហារ​សម្រាប់​ប្រជាជន​រដ្ឋធានី​ នៅ​តាម​ប្រព័ន្ធ​ហាង​ស្បៀង​អាហារ​ស្អាត​ និង​ផ្សារទំនើប៕​


 ចុះកិច្ច​សន្យា​សហការ​ប្រើប្រាស់​ផលិតផល ​រវាង​ខេត្ត​ហឹង​អៀន (Hung Yen) ​ក្រុង​ហាណូយ​ និង​ខេត្ត​ក្រុង​នៅ​លើ​ទូទាំង​ប្រទេស​
ក្នុង​សន្និសីទ​ “សហការ​ប្រើប្រាស់​​ផលិតផល​ ជម្រុញ​សកម្មភាព​តភ្ជាប់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទំនិញ​វៀតណាម​ ឧបត្ថម្ភ​ផ្សារភ្ជាប់​រឹង​មាំ​
រវាង​សហគ្រាស​ផលិត​និង​សហគ្រាស​ចែក​ចាយ​”។ រូបថត៖ ហ្វាង​ហា​


 សព្វថ្ងៃ​ ផលិតផល​បន្លែ​១០០% ​របស់​សហករណ៍​​​បែប​ថ្មី​ភូគឺ  (Phu Cu) (ខេត្ត​ហឹង​អៀន - Hung Yen​) បាន​លក់ទៅ​​ឲ្យ​ក្រុមហ៊ុន​ភាគ​ហ៊ុន​
ស្បៀង​អាហារ​ Safelife ជា​អង្គភាព​​ជំនាញ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​សុវត្ថិភាព​ ស្បៀងអាហារ​​សរីរាង្គ​តាម​ផ្សារទំនើប​ ហាង​ ភោជនី​យដ្ឋាន​ធំៗ
នៅ​ក្រុង​ហាណូយ​។ រូបថត៖ ហ្វាង​ហា


 ខ្ចប់​ផលិតផល​បន្លែ​សុវត្ថិភាព​មុនពេល​ ដឹក​ជញ្ជូន​យកទៅ​ប្រើប្រាស់​។ រូបថត៖ ហ្វាងហា


 បន្លែ​សុវត្ថិភាព​របស់​ខេត្តហឹង​អៀន (Hung Yen) បាន​តាំង​លក់​ទូលាយ​តាម​ផ្សារ​ទំនើប​នៅក្រុង​​​ហាណូយ​។ រូបថត៖ ហ្វាង​ហា

 អត្ថបទ៖ ធុក​ហៀន​  រូបថត៖ ហ្វាង​ហា​ ​​​​​​​ផាម​កៀន​
 

បណ្តាអត្ថបទបានផ្សាយ