11/08/2018 08:45 GMT+7 Email Print Like 0

ក្រុងហាណូយរៀបចំមហោស្រពវប្បធម៌ម្ហូបអាហារជាលើកដំបូង

មហោស្រពវប្បធម៌ម្ហូបអាហារហាណូយឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨​នៅ​សួន​ច្បារ Thong Nhat (ទីក្រុងហាណូយ)។ នេះគឺជាលើកដំបូងដែលទីក្រុងហាណូយរៀបចំមហោស្រពនេះសំដៅកសាងព្រឹត្តិការណ៍ពោរពេញទៅដោយវប្បធម៌ រួមទាំងលើកតម្កើងនិងឧទ្ទេសនាមដល់ប្រជាជននិងភ្ញៀវទេសចរអំពី បេតិកភណ្ឌវប្បធម៌ម្ហូបអាហារហាណូយផងដែរ។
 

ក្រុងហាណូយរៀបចំមហោស្រពវប្បធម៌ម្ហូបអាហារជាលើកដំបូងចាប់ពី
ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលានៅសួនច្បារ Thong Nhat

មហោស្រពនេះនឹងបង្កើតឡើងបរិយាកាសវប្បធម៌របស់ភូមិរបរប្រចាំតំបន់ ដែលមានម្ហូបអាហារពិសេសនៅ​ហា​ណូយដូចជា ហ្វឺហាណូយ អំបុក Vong នុំ Day Quan Ganh ជាដើម។ ទន្ទឹមនឹងនោះ មហោស្រពវប្បធម៌ម្ហូបអាហារហាណូយ ឆ្នាំ២០១៨ នឹងរៀបចំលំហរការដាក់តាំងទំនិញនិងឧទ្ទេសនាមម្ហូបអាហារតាមប្រធានបទផ្សេង​ៗ​ គ្នា ដោយបង្កើតភាពសម្បូរបែបនិងគួរឲ្យទាក់ទាញសំរាប់មហោស្រពនេះដែរ។ គណៈកម្មការរៀបចំកម្មវិធីសង្ឃឹមថាវប្បធម៌ហាណូយរួម ដោយមានចំណុចពិសេសដោយឡែករបស់ខ្លួននឹងរួមចំណែកលើកកំពស់និង អភិវឌ្ឍន៍​ទេសចរណ៍ ទីក្រុង ហាណូយនិយយដោយឡែកនិងវៀតណាម និយាយរួមឲ្យកាន់តែរីកចម្រើន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ