31/05/2016 09:58 GMT+7 Email Print Like 0

ក្រុងហាណូយរៀបចំកម្មវិធីកម្សាន្តសម្រាប់កុមារ


កម្មវិធីកម្សាន្តសម្រាប់កុមារ

ក្នុងឱកាសបុណ្យតេតកុមារថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នាថ្ងៃទី២៨និងទី២៩ ខែ​ឧសភា ​នៅ​សារ មន្ទី​ជន​ជាតិ​វិទ្យា​វៀត​ណាម បាន​ប្រព្រឹត្តទៅកម្មវិធី “រួមគ្នាលេងល្បែងប្រជា​ប្រិយ​នៃបណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍” ដែល​ទាក់​ទាញ​ការ​ចូល​រួម របស់ប្អូនៗកុមារ​ជាច្រើន​កុះករ។ ដោយ​សកម្មភា​ព​សម្បូរបែប​ដូចជា សម្តែង​សម្លៀក​បំពាក់​ជន​ជាតិ​ និងធ្វើប្រដាប់ប្រដាលេងកំសាន្តជា​ដើម ប្អូនៗ​កុមារនិង​ភ្ញៀវចូលរួម នឹងបានទស្សនា​បរិយាកាស​វប្បធម៌​សម្បូរ​បែប​របស់វៀតណាម និងប្រទេសជាច្រើន​ក្នុង​តំបន់។ ប្អូន​ Chu Tuan Linh នៅទី​ក្រុង​ហាណូយ​បាន​ឲ្យដឹង​ថា៖ “ប្អូនឃើញថា សកម្មភាពនេះប្រកបអត្ថប្រយោជន៍​ណាស់ ដែលពោរពេញ​ទៅ​ដោយ​ល្បែង ប្រជាប្រិយដូចជា ដើរនៅលើស​សរ ល្បែងទាញព្រ័ត្រឬគូររូប។ តាមនោះ​ជួយ​ឲ្យប្អូន​យល់ បន្ថែម​នូវ​លក្ខណៈ​វប្បធម៌​ជន​ជាតិ​ខ្លួន និងប្រទេសក្នុង​តំបន់​អាស៊ីអាគ្នេយ៍”។

​ក្នុងពេលជាមួយគ្នានោះ ការតាំងពិព័រណ៍គំនូរពិសេសសម្រាប់កុមារដោយ​មាន​ឈ្មោះ​ថា “កុមារ​គូរគំនូរ​” បាន​ប្រព្រឹត្ត​ទៅនាព្រឹក​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ​។ រូបថត​ជិត៣០ ផ្ទាំង​ដោយ​ប្អូនៗ​កុមា​រ​នៅទី​ក្រុងហាណូយ គូរត្រូវបាន​តាំងបង្ហាញ​និង​ឧទ្ទេសនាម នៅក្នុងការ​តាំងពិព័រណ៍នេះ។​ វិចិត្រករ Nguyen​Hong Phuong បាន​ចែករំលែកថា​៖ “នេះជាឱកាសគូសសញ្ញានូវអនុស្សាវរីយ៍​សម្រាប់ប្អូន​ម្នាក់ៗ នៅពេល​ដែល​ចូល​រួមការគូរគំនូរ។ ទាំងអស់នេះបានបង្កើតឡើងរូបគំនូរស្អា​តប្លែកគួ​រឲ្យស្រ​ឡាញ់។ តាំងពិព័រណ៍​នេះ ពិត ជានាំ​នូវមកការចាប់អារម្មណ៍សម្រាប់ប្អូនៗជាមិន​ខាន”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ