17/05/2015 10:49 GMT+7 Email Print Like 0

ក្រិកប្រកាសថាមិនកាត់បន្ថយប្រាក់បៀវត្តនិងប្រាក់សោធននិវត្ត


នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras (រូបថតៈ TTXVN)

រដ្ឋាភិបាល​ឆ្វេងនិយម​នៅក្រិកដឹកនាំ​ ដោយនាយករដ្ឋមន្ត្រី​លោក​Alexis Tsipras បានប្រកាសថា ពុំ​កាត់​បន្ថយ​ប្រាក់​បៀវត្ស​និង​ប្រាក់​សោធន​និ​វត្ត​ ក្នុងកិច្ចចរចា​ជាមួយក្រុមម្ចាស់​បំណុល​រួមមាន​សហភាព​អឺរ៉ុប (EU) និង​មូនី​ធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF)ឡើយ។ ថ្លែង​មតិក្នុង​សន្និសីទ​កាសែត១ នាថ្ងៃទី១៥ខែ​ឧសភាឆ្នាំ២០១៥​​  លោក Alexis Tsipras បានឲ្យដឹង​ថា នា​បច្ចុប្បន្ន​ភាគីទាំង​ពីរ​បានព្រម​ព្រៀង​គ្នា​ អំពី​គោលដៅ​ហិរញ្ញ​វត្ថុ ប៉ុន្តែ​នៅ​ខ្វែង​គំនិត​បំពី​បញ្ហា​ប្រជាពល​ករ និង​កែទម្រង់​ប្រាក់​បៀវត្ស។ លោក Alexis Tsiprasបាន​ចាត់​ទុក​ថា កិច្ច​ព្រម​ព្រៀង​អាច​ទទួល​យក បាន​គឺត្រូវ​រួម​មាន​គោល​ដៅចំណាយ​សល់​ថវិការ​ទាប​ សម្រាប់ដំណាក់​កាល​២០១៥- ២០១៦ ក៏​ដូច​ជា រៀប​ចំរចនា​សម្ព័ន្ធបំណុល​ឡើងវិញ។

​បណ្តាកិច្ចចរចា​រវាងក្រិកជាមួយ​ បណ្តាម្ចាស់បំណុល​កំពុងធ្លាក់​ចូល​ ក្នុង​ភាព​ទាល់ច្រក​ក្នុងរយៈពេល​៤ខែ​កន្លង​ទៅ ដោយទាក់ទិន​ដល់រាល់​សំណូមពរ​កែទម្រង់​ពីEU និង IMF ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ