15/07/2015 09:47 GMT+7 Email Print Like 0

ក្រិកខកខានការទូទាត់កញ្ចប់ខ្ចីសំរាប់ IMF


ក្រិកខកខានការទូទាត់កញ្ចប់ខ្ចីសំរាប់ IMF (Image: VNA)

ក្រិកមិនអាចទូទាត់កញ្ចប់ខ្ចីដែលមានតំលៃ ៤៥៦ លានអឺរ៉ូសំរាប់ មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) តាមកាលកំណត់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៥ បានឡើយបើទោះបីជាទទួលបានកិច្ចព្រមព្រៀងជាមួយបណ្តាថ្នាក់ដឹកនាំតំបន់ចាយប្រាក់អឺរ៉ូ(Eurozone) អំពីខ្ទង់ប្រាក់ជំនួយថ្មីសំរាប់ Athens ក្តី។ នេះគឺជាលើកទី ២ ដែលក្រិកមិនបំពេញកាលកំណត់ទូទាត់សំរាប់  IMF។ បណ្ដាអង្គការរៀបចំណាត់ថ្នាក់ទំនុកទុកចិត្តជួរមុខលើពិភព​លោក​បានមានប្រតិកម្មផ្សេងៗគ្នាអំពីស្ថានភាពនៅក្រិក។ ក្នុងពេល Standard&Poor’s ប្រកាសនឹងបច្ចុប្បន្នកម្មការ​រៀបចំណាត់ថ្នាក់ឥណទានរបស់ក្រិកក្នុងករណីកិច្ចព្រមព្រៀងផ្តល់ជំនួយក្លាយទៅជារឹងមាំនោះ។ រីឯក្រុមហ៊ុន Fitch បានវាយតំលៃថា៖ កិច្ចព្រមព្រៀងដែលក្រិកទើបនឹងទទួលបាន នាថ្ងៃទី ១៣ ខែកក្ដា អាចបន្ធូស្រាលការដាក់សម្ពាធទូទាត់របស់ក្រិក ប៉ុន្តែ Athens នៅមានការសាកល្បងខាងលទ្ធភាពទូទាត់បំណុល ក្នុងរយៈពេលខ្លីនិងយូរអង្វែង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ