10/04/2020 21:25 GMT+7 Email Print Like 0

ក្រឡេកមើលភូមិកូធូន (Co Thon)

រំលង​ភាព​ម៉ឹង​​ម៉ាត់​នៃ​ពេល​វេលា​ និង​​ភាព​ប៉ះពាល់​នៃជីវភាព​រស់​នៅ​នាសម័យ​ទំនើប​​​ ភូមិ​កូធូន​ (Co Thon) នៅ​តែ​រក្សា​បាន​តម្លៃ​កេរដំណែល​និង​ទំនៀម​​ទម្លាប់​ជា​និរន្តរភាព​​ ដែល​មាន​អាយុកាល​ចំណាស់​របស់​​ជនជាតិ​ដើម​អេដេ ​​​នៅទីក្រុង​បួន​ម៉ា​ធួត (Buon Ma Thuot)​។​
 

ស្ថិ​តនៅ​ចុង​ផ្លូវ​ ត្រឹន​ ញ៉ឹត​យឹត​ (Tran Nhat Duat) ចម្ងាយពី​ទីក្រុង​បួនម៉ាធួត​ (Buon Ma Thuot)​ ខេត្ត​ដាក់ឡាក់ (Dat Lat) ​ប្រហែល​២គីឡូម៉ែត្រ​ ទៅ​ទិស​ខាង​ជើង​ គឺជា​​ភូមិ​កូធូន (Co Thon) ​​ឬហៅថា​ភូមិ​ Ako Dhong ។ នៅ​ក្នុង​ភាសា​​អេដេ​ Ako Dhong មាន​​ន័យថា​​ដើម​ប្រភព​​​ជ្រោះ​ តាម​ការពិត​ភូមិ​នេះ​​ក៏ស្ថិត​នៅ​ត្រង់​​ដើម​ប្រភព​ជ្រោះ​ Ea Nuôl ដែរ​។​

ភូមិ​កូធូន​ (Co Thon) បាន​​ចាត់ទុក​ជា​​ភូមិ​ស្តុក​ស្តម្ភ​ ស្អាតបំផុត​តំបន់​តីងៀន​(Tay Nguyen) ហើយ​ប្រហែល​ជា​ភូមិ​តែមួយ​គត់​ នៅរក្សាបាន​រូបភាព​ លក្ខណៈ​​ពិសេស ​នៃ​ភូមិ​ប្រពៃណី​ជនជាតិ​អេដេ​។​

 


 សម្រស់​ពិសេស​ផ្ទះវែង​ប្រពៃណី ​នៃ​ជនជាតិ​អេដេ​នៅភូមិ​កូធូន (Co Thon)​។​ រូបថត៖ ថាញ​ហ្វ័រ​


 ផ្ទះ​វែង​ប្រពៃណី​ ទីតម្កល់​ទុក​នូវ​ស្លាកស្នាម​វប្បធម៌ ​នៃជនជាតិ​អេដេ ​នៅ​ភូមិ​​កូធូន (Co Thon)​។ រូបថត៖ ថាញ​ហ្វ័រ​


 សុដន់​​ទាំង​គូ នៅលើ​​​​ជណ្តើរ​​ឈើនៃ​ផ្ទះ​វែង ​ជា​និមិត្តរូប​​​របប​​មាតាធិបតេយ្យ​​ប្រពៃណី ​នៃជន​ជាតិ​អេដេ។​ រូបថត៖ ថាញ​ហ្វ័រ​


 មណ្ឌល​ផ្ទះ​​សំណាក់​ បាន​រចនា​តាមបែប​រចនាបទ​ផ្ទះវែ​ង​ នៅ​​មណ្ឌល​​សម្រាក​​លំហែ​អេកូឡូស៊ី ​នៃ​ភូមិកូធូន​ (Co Thon)។ រូបថត៖ ថាញ​ហ្វ័រ​


 ផ្ទោង​ឫស្សី ដំបូល​ស្លឹក...​ បង្ហាញ​ពី​​លក្ខណៈ​ពិសេស ​នៃ​ផ្ទះ​វែង​ប្រពៃណី​។រូបថត៖ ថាញ​ហ្វ័រ​


 ខ្លោង​​ទ្វារចូល​ផ្ទះ​ ​បាន​រចនា​ជាមួយ​នឹង​រូបភាព​​សិល្បៈ​ប្រពៃណី ​នៃជនជាតិ​អេដេ​។​ រូបថត៖ ថាញ​ហ្វ័រ​


 របៀង​ផ្ទះ​ខ្ពស់ពី​ដី​ បរិយាកាស​កណ្តាល​នៃ​ផ្ទះវែង​។​ រូបថត៖ ថាញ​ហ្វ័រ​


 ទូកលុង​ ជាមធ្យោបាយ​ធ្វើ​ដំណើរ​ប្រពៃណី​ នៅ​លើ​ព្រែក​ទន្លេ​នៃជនជាតិ​អេដរ​។ រូបថត៖ ថាញ​ហ្វ័រ​


 សម្រស់​​រហោស្ថាន​​ពោរ​ពេញ​លក្ខណៈ​ធម្មជាតិ ​​នៅ​មណ្ឌល​​អេកូទេសចរណ៍​​​ក្នុង​​ភូមិ​កូធូន (Co Thon)​។​ រូបថត៖ ថាញ​ហ្វ័រ​


 ហាង​​កាហ្វេ​​មាន​​រចនាបទ បែប​ស្រុក​ស្រែចម្ការ​ ​នៅ​មណ្ឌល​​សម្រាកលំ​ហែ​អេកូឡូស៊ី​​។​ រូបថត៖ ថាញ​ហ្វ័រ​


ស្លាក​ស្នាម​​ពេលវេលា​ដិត​ជាប់នៅ​​លើ​សាច់​ឈើ​ នៃ​ផ្ទះ​វែង​ភូមិ​កូធូន​ (Co Thon)។ រូបថត៖ ថាញ​ហ្វ័រ

 

មុន​ឆ្នាំ​១៩៧៥​ នៅ​ភូមិ​កូធូន (Co Thon) ​មាន​ផ្ទះវែងតែ​​បីខ្នង​​គត់​ ជាមួយ​នឹង​​គ្រួសារ​​រស់នៅ​ចំនួន​​១០​​។ ទូទាំងភូមិមានតែ​​អណ្តូង​ធំមួយ​ ផ្តល់​ទឹក​គ្រប់​គ្រាន់សម្រាប់​​ប្រើប្រាស់​ ​និង​ស្រោច​ស្រប់​ដំណាំ​កាហ្វេ​រាប់​​សិប​ហិកតា​។​ ក្រោយ​​ឆ្នាំ១៩៧៥ ដោយ​សារ​​គោល​នយោបាយ​​ស្ថិរ​វប្បកម្ម ​ស្ថិរ​និវេសន៍ ​​​របស់​រដ្ឋ​ ភូមិ​កូធូន​ (Co Thon) បាន​​បណ្តាក់ទុន​​​កសាង​​ហេដ្ឋារចនា​​សម្ពន្ធ​​​អគ្គិសនី ផ្លូវថ្នល់​ សាលា​ ស្ថានីយ៍​​។ ដោយសារ​​ព្យាយាម​​ផលិតកម្ម​ សាមគ្គី​រួម​គ្នា​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ អ្នកភូមិ​កូធូន​ (Co Thon) សន្សឹម​​ស្ថេរភាព​​ និង​អភិវឌ្ឍន៍​​ទៅជា​ភូមិ​វប្បធម៌​។

ទោះបី​ជីវភាព​រស់នៅ​សម្ភារ​ល្អប្រសើរ​ ប៉ុន្តែ​មិនដោយ​សារ​ហេតុនោះ តម្លៃ​វប្បធម៌​ប្រពៃណី​​លក្ខណៈ​ពិសេស​នៃជនជាតិ​អេដេ​ ត្រូវ​រិចរឹលសាបសូន្យ​ទៅ។ ទោះបី​នៅ​ជិត​ទីក្រុង​ ដីធ្លី​មាន​តម្លៃសេដ្ឋកិច្ច​ខ្ពស់​ តែ​ភូមិ​ដ៏ស្រស់​ស្អាតមួយ​នេះ គ្មាន​រឿង​ថាត្រូវលក់ដី​ សាងសង់​ផ្ទះជាប់​​ផ្លូវថ្នល់​ ដើម្បី​រក​ស៊ី​​លក់ដូរ​ចិញ្ចឹម​ជីវិត​។ ទូទាំងភូមិ​សព្វថ្ងៃ​មាន​ផ្ទះវែង​ជិត​៤០ខ្នង​ បានសាងសង់​រឹងមាំ​ មានលក្ខណៈបែប​ផែន​​ ​​​ស្ថាបត្យកម្ម​ ពិសេស​ដោយ​ឡែក​នៃ​ផ្ទះវែង​ជនជាតិ​អេដេ​។ ហើយ​កាន់តែ​ភ្ញាក់​ផ្អើល​ជាងទៀត​ នៅ​ភូមិកូធូន (Co Thon) ​មិនឃើញ​គោ​ ក្របី ​ជ្រូក ​មាន់​សម្បី​តែ​មួយក្បាល នៅ​ក្រោម​ផ្ទះ​ដូច​ដែល​ធ្លាប់​បាន​ឃើញ​នៃ​​ជនជាតិ​អេដេ​ ប៉ុន្តែ​​បាន​ចិញ្ចឹម​ដាច់​ដោយ​ឡែក​ឆ្ងាយពីទីកន្លែងរស់​​នៅ​ ហេតុនោះហើយ ភូមិ​តែងតែស្រស់់​​ស្អាត មិន​កខ្វក់​។​

ផ្ទះវែង​នៅ​ភូមិ​កូធូន​ (Co Thon) បាន​សាងសង់​ដោយ​វត្ថុធាតុ​ធម្មជាតិ​ ពាំនាំ​​ស្ថាបត្យកម្ម​ពិសេស​ដោយឡែក​នៃជនជាតិ​អេដេ​។ នេះ​ជា​ទីកន្លែង​រស់នៅ​រួម​គ្នា​ច្រើន​​ជំនាន់ ក្រោម​ដំបូល​តែមួយ​នៃ​​​របប​មាតាធិបតេយ្យ​ ម្លោះហើយ​​គ្រួសារ​នីមួយៗ​ ​ដែល​មាន​​កូន​ក្រមុំ​​ទៅយក​ប្តី​ ផ្ទះវែង​​នឹង​បាន​សង់បន្ថែម​តភ្ជាប់​លយ​​ចេញក្រៅ​​​មួយ​កម្រិត​។​

ពិសេស​ ជណ្តើរ​ឡើង​ចុះ​ផ្ទះ​ បានចាត់ទុក​​ជា​លក្ខណៈ​វប្បធម៌​មួយ ជាអត្តសញ្ញាណ​​​នៃជនជាតិ​អេដេ​។ លើ​ក្បាល​ជណ្តើរ​ពេលណា​ក៏មាន​សុដន់​មួយគូ ​ជា​និមិត្តរូប​តំណាង​ឱ្យ​សុដន់​​ទឹក​ដោះអ្នកម្តាយថ្លៃ​​ ជាមួយ​នឹង​អត្ថន័យ​លើក​សរសើរ​​​ភាព​វិវត្តន៍​អមតៈ ​នៃ​ពូជពង្សជនជាតិ​​អេដេ​ សម្តែង​ពី​អំណាច​នៃ​​ស្ត្រី​​នៅ​នា​​សង្គម​​មាតាធិបតេយ្យ​។​

ក្នុង​ផ្ទះវែង​ស្ទើរ​ទាំង​អស់​ គ្រួសារ​ណា​ក៏រក្សាទុក​និង​ការពារ​គងឃ្មោះ​​មួយ​គូ​។ ជនជាតិ​អេដេ​ មានទស្សនៈ​គង​ឃ្មោះ​ជា​វត្ថុសក្តិសិទ្ធិ​ តែង​ប្រើ​នៅនា​ពិធី​បុណ្យទាន​ធំៗ​ ដូចជា​អំណរ​បុណ្យ​ស្រូវ​ថ្មី ចុះនង្គល (ចុះស្រែ)​ជាដើម​។ល​។

 


 បរិយាកាស​ខាងក្នុង​ផ្ទះ​វែង​ប្រពៃណី​។ រូបថត៖ ថាញ​ហ្វ័រ​


 បរិយាកាស​បូជា​ ជំនឿ​នៃជនជាតិ​អេដេ​ តែង​បាន​តុបតែងស្អាត​​ នៅ​ទីកណ្តាល​​​​ផ្ទះ​វែង​។ រូបថត៖ ថាញ​ហ្វ័រ​



ឧបករណ៍​តន្រ្តី​ប្រពៃណី​របស់ជនជាតិ​អេដេ។ រូបថត៖ ថាញ​ហ្វ័រ



 ល្វែង​​ចង្រ្កាន​ផ្ទះ​វែងប្រពៃណី​។ រូបថត៖ ថាញ​ហ្វ័រ​


 ប្រដាប់ដារ​​​សិប្បកម្ម​ដែល​ជនជាតិ​អេដេ​ តែងប្រើប្រាស់​​​តុបតែង​ផ្ទះ​វែង​របស់​ខ្លួន​។​រូបថត៖ ថាញ​ហ្វ័រ​


 របាំងមុខ​ឈើ​ ពាំនាំ​​លក្ខណៈ​វប្បធម៌​និង​ជំនឿ​ប្រជាប្រិយ​របស់​ជនជាតិ​អេដេ​។ រូបថត៖ ថាញ​ហ្វ័រ​


 កញ្ឆែ កន្ត្រក់​​ឫស្សី​ សម្ភារតែង​បាន​ប្រើ​​​ទុកដាក់​​គ្រាប់ពូជ ​ឬ​ទុក​ត្រីងៀត​​របស់​ជនជាតិ​អេដេ​។​ រូបថត៖ ថាញ​ហ្វ័រ​

 

ភូមិកូធូន (Co Thon) ​ជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ ពេល​អញ្ជើញមក​កាន់ទីក្រុង​បួន​ម៉ាធួត (Buon Ma Thuot)​​។ អ្នកភូមិ​ក្រៅពីប្រកបមុខរបរ​ធ្វើ​ស្រែ​ចម្ការ​ នៅ​ចូលរួម​ធ្វើ​អេកូ​ទេសចរណ៍​​សហគមន៍​ ផ្អែក​លើ​ការ​ធ្វើ​អាជីវកម្ម​ចីរភាព​ នូវ​តម្លៃ​ទេសភាព​អេកូឡូស៊ី​ វប្បធម៌​ ដែល​មានស្រាប់​​នៃភូមិ​ស្រុក​ តាមរយៈ​នោះ​អភិរក្ស​ផង​ ពង្រឹកពង្រីកបាន​នូវ​​តម្លៃ​វប្បធម៌​​នៃភូមិ​ប្រពៃណី​មួយ​​ផង​​ ដែល​ពិសេស​​​​គ្មានពីរ​ កំពុង​អត្ថិភាព​នៅត្រង់​កណ្តាល​ទីក្រុងបួនម៉ាធួត​ (Buon Ma Thuot)​​ សកម្ម​និង​អភិវឌ្ឍន៍៕​
 

អត្ថបទ​និង​រូបថត៖ ថាញ​ហ្វរ​
 


បណ្តាអត្ថបទបានផ្សាយ