24/01/2020 17:27 GMT+7 Email Print Like 0

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសុក្រិត្យឯកសារនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA

គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) នៃសភាអឺរ៉ុបបានរៀបចំកិច្ចប្រជុំបោះឆ្នោតដើម្បីផ្តល់អនុសាសន៍ដល់សមាជិកសភាស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសុក្រិត្យឯកសារនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA (រូបថត៖ TTXVN)

នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) បានឲ្យដឹងថា គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) នៃសភាអឺរ៉ុបបានរៀបចំកិច្ចប្រជុំបោះឆ្នោតដើម្បីផ្តល់អនុសាសន៍ដល់សមាជិកសភាស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។ ដោយមានសម្លេងគាំទ្រចំនួន ២៩ នោះ INTA បានឯកភាពអនុម័តលើសំណើរស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA ។ កិច្ចព្រមព្រៀងស្តីពីការគាំពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA) ក៏ត្រូវបានអនុម័តក្នុងកិច្ចប្រជុំនេះដោយទទួលបានសំឡេងគាំទ្រចំនួន ២៦។ ជាមួយនឹងលទ្ធផលនេះ កិច្ចព្រមព្រៀង EVFTA និង EVIPA នឹងបន្តដាក់ជូនទៅសភាអឺរ៉ុបដើម្បីផ្តល់សច្ចាប័ននៅឯសម័យប្រជុំពេញអង្គនៃសភាដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ