04/04/2015 16:14 GMT+7 Email Print Like 0

ក្រសួងឧស្សាហពាណិជ្ជកម្មលាតត្រដាងដំណោះស្រាយជាច្រើនសំដៅជម្រុញការនាំចេញ


ក្រសួងឧស្សាហពាណិជ្ជកម្មលាតត្រដាងដំណោះស្រាយជាច្រើនសំដៅជម្រុញការនាំចេញ

 

ក្រសួងឧស្សាហពាណិជ្ជកម្ម​វៀតណាមឲ្យដឹងថា​នឹងលាតត្រដាង  អនុវត្តដំណោះ​ស្រាយ​ចំនួន៥ សំដៅ​ជម្រុញ​ការនាំចេញ​ នាពេលខាងមុខ។ តាម​នោះ នាឆ្នាំ២០១៥នេះ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មួយ​ចំនួន​អាច​នឹង​បញ្ចប់ការចរចា ឈានដល់ការចុះ​ហត្ថលេខា បង្កលក្ខណៈងាយស្រួលសម្រាប់ អង្គភាព​អាជីវកម្ម​​បង្កើនការនាំចេញ លើកកំពស់សមត្ថភាព​ប្រគួតប្រជែង។ ទី១ គឺបន្តធ្វើ​សាមញ្ញ​ភាវូបនីយកម្ម​បណ្តា​បែប​បទ​ទាក់ទិនដល់សកម្មភាពនាំចេញនាំ​ចូល។ ទីបី គឺសកម្មក្នុងការបង្កើនសកម្មភាពពន្លឿនពាណិជ្ជកម្ម។ ទី៤គឺ រួមផ្សំ​ជាមួយក្រសួងផ្នែកមជ្ឈឹមនានា ជួយឧបត្ថម្ភអង្គភាពអាជីវកម្មអនុវត្តការនាំចេញ។ ទី៥គឺ បង្កើន​ការ​បញ្ជាណែ​នាំស្ថាប័នតំ​ណាង ស្ថាប័ន​ពន្លឿន​ពាណិជ្ជ​កម្ម ផ្តល់​​ព័ត៌មាន​អំពីទី​ផ្សារ ដោះ​ស្រាយ​វិវាទ​​ពាណិជ្ជ​កម្ម​​អន្តរជាតិ ការ​ពារផល​ប្រយោជន៍​របស់​អង្គភាព​អាជីវកម្ម​វៀត​ណាម ដោយឈរ​លើមូល​ដ្ឋាននៃកា​រសន្យា សមា​​ហរណ​កម្ម​អន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ