08/01/2017 10:05 GMT+7 Email Print Like 0

ក្រសួងហិរញ្ញវត្ថុត្រូវប្តេជ្ញាប្រមូលថវិការរដ្ឋតាំងពីដើមឆ្នាំ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ក្នុងសន្និសីទ
(រូបថតៈ Thống Nhất/TTXVN)

នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ អញ្ជើញផ្តល់អនុសាសន៍សម្រាប់ការងារឆ្នាំ២០១៧របស់ក្រសួងហិរញ្ញវត្ថុ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃ​ខ្ពស់ចំពោះការប្រមូលថវិការមជ្ឈឹមឆ្នាំ២០១៦ ដែលទទួលបានហួសការកំណត់ ៧,៨% នោះគឺបានសម្តែងការប្តេជ្ញាខ្ពស់របស់ផ្នែកហិរញ្ញវត្ថុ។ស្តីពីភារកិច្ចសម្រាប់ឆ្នាំ២០១៧  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

“ក្នុងឆ្នាំ២០១៧នេះ ក្រសួងហិរញ្ញវត្ថុត្រូវអនុវត្តល្អនូវឧបករណ៍គោលនយោបាយសារពើព័ន្ធដើម្បីរក្សារឹងមាំស្ថានភាព​​ម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិត្យល្អបំណុល សាធារណធានាលទ្ធភាពសងបំណុល ព្រមទាំងរួមចំណែកទទួលបានគោលដៅ​កំណើន ដែលបានដាក់ចេញ។នេះក៏ជាភារកិច្ចដែលនាយករដ្ឋមន្ត្រីប្រគល់ឲ្យក្រសួង ហិរញ្ញវត្ថុផង
ដែរ”។        ដើម្បីអនុវត្តល្អភារកិច្ចពោលខាងលើ នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យផ្នែកហិរញ្ញវត្ថុត្រូវជ្រួតជ្រាបនូវ​សេចក្តីសម្រេចរបស់មជ្ឈឹមរបស់រដ្ឋសភា និងរដ្ឋាភិបាល ស្តីពីគោលនយោបាយដំណោះស្រាយសម្រាប់តុល្យភាព​​ថវិការរដ្ឋ គ្រប់គ្រងបំណុលសាធារណៈ ដើម្បីធានាថាផ្នែកហិរញ្ញវត្ថុជាតិរឹងមាំ។ ក្រសួងហិរញ្ញវត្ថុក៏បាន​ប្តេជ្ញាបញ្ជាណែនាំការប្រមូលថវិការរដ្ឋតាំងពីដើមឆ្នាំផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ