17/04/2017 09:23 GMT+7 Email Print Like 0

ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារួមដំណើរជាមួយតំបន់ជម្រុញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា


ទិដ្ឋភាពនៃសន្និសីទ (រូបថតៈwww.most.gov.vn )

​ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមដំណើរជាមួយតំបន់ដើម្បីដោះ​​ស្រាយ​រាល់ការលំបាក ព្រមទាំង​ធ្វើអាជីវកម្ម​ប្រៀប​ខ្លាំង​ របស់តំបន់នីមួយៗក្នុង​សកម្មភាព​វិទ្យាសាស្ត្រ បច្ចេកវិទ្យា សំដៅជម្រុញ​សកម្មភាព​នេះឲ្យ​បាន​ខ្លាំង​ក្កា​​ថែម ​ទៀត​នាពេលខាងមុខ។ ការប្តេជ្ញានេះ​ត្រូវបានរដ្ឋមន្ត្រី​ក្រសួង​​វិទ្យាសាស្ត្រ​និង បច្ចេកវិទ្យាលោក Chu Ngoc Anh លើកឡើង​​នៅសន្និសីទនាយក មន្ទីរវិទ្យា​សាស្ត្រ​និង​បច្ចេកវិទ្យាឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅនា​ថ្ងៃទី​១៥ ខែ​មេសា​ ឆ្នាំ​​២០១៧ នៅទី​ក្រុង​ហាណូយ។ នៅក្នុងសន្និសីទនេះ តំណាង​ចូលរួម​បានដាក់ចេ​ញ​សំ​ណើរ នូវ​ដំណោះ​ស្រាយ​មួយ​ចំនួន​ និងផ្តល់អាទិភាព ទៅ​លើ​ភារកិច្ច​មាន​​ចរិត ​លក្ខណៈ​អន្តរ​ខេត្ត តំបន់​និងផ្នែក។ ទន្ទឹមជាមួយគ្នា​នោះ ត្រូវ​មាន​​គោលនយោបាយ អាទិភាព​ទាក់​ទាញ​វិនិយោគ​ផ្ទាល់ពី​បរទេស​សម្រាប់​គំរោងការ​មានបច្ចេកវិទ្យា​ជឿន​លឿន បច្ចេក​​វិទ្យាខ្ពស់ ជិតស្និទ្ធ​ជាមួយ​បរិស្ថាន​ជាដើម​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ