22/12/2015 09:31 GMT+7 Email Print Like 0

ក្រសួងមហាផ្ទៃវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ


ក្រសួងមហាផ្ទៃវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ

ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ២០១៥ នាថ្ងៃទី២១​ខែធ្នូ គណៈ​ប្រតិភូជាន់​ខ្ពស់ ក្រសួង​មហា​ផ្ទៃវៀតណាម ដឹកនាំដោយអនុ​រដ្ឋមន្ត្រី លោក Tran Anh Tuan បានជួបសន្ទនា​ជាមួយ​គណៈ​ប្រតិភូ​ក្រសួង​មហាផ្ទៃ​ឡាវ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ លោក Khammouse Viphongsay ។ ភាគី​ទាំងពីរ​បាន​ឯកភាព​បង្កើន​កិច្ច​សហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៍មាន ចែករំលែក​បទពិ​សោធន៍​ក្នុង​ការ​ងារ​ចាត់​តាំង​អង្គ​ការ​រដ្ឋ​បាល​ ការ​ងារកម្មាភិបាល និងរដ្ឋអំណាច​តំបន់។ ភាគីទាំងពីរក៏បានឯកភាពរៀបចំ​សិក្ខាសាលា សកម្មភាព​ស្រាវ​ជ្រាវិទ្យា​សាស្ត្រ ផ្ទេរប្រគល់បទពិសោធន៍…ជាដើម។

​បញ្ចប់ជំនួបពិភាក្សានេះ តាងនាមអោយក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ​អនុរដ្ឋមន្ត្រី លោក Tran Anh Tuan និង​អនុរដ្ឋ​មន្ត្រី លោក Khammouse Viphongsay​ បានចុះហត្ថលេខាលើកំណត់​ហេតុ ស្ដីអំពីកិច្ចសហប្រតិបត្តិការ ក្នុងដំណាក់​កាល ២០១៦-២០២០ រវាងក្រសួងមហាផ្ទៃវៀតណាម និងក្រសួងមហាផ្ទៃឡាវ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ