02/07/2016 14:25 GMT+7 Email Print Like 0

ក្រសួងនិងស្ថាប័នសូមអោយមានគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទនិងសម្អាតបរិស្ថានសមុទ្រ


សារព័ត៌មាមអន្តរជាតិជូនព័ត៌មានអំពីសម្ព័ន្ធក្រុមហ៊ុន Formusa ទទួលខុសត្រូវចំពោះបញ្ហាត្រីស្លាប់នៅភាគកណ្ដាលវៀតណាម

ទីភ្នាក់ងារសារព័ត៌មានជាច្រើនលើពិភពលោក នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានជូនដំណឹងអំពីការដែល​ រដ្ឋាភិបាលវៀតណាមរៀបចំសន្និសីទកាសែត ​ប្រកាសមូលហេតុដែលត្រី​ស្លាប់នៅតំបន់ភូមិភាគកណ្ដាល​វៀត​ណាមក្នុងរយៈពេល​ប៉ុន្មានខែមុន។ ទីភ្នាក់ងារសារព័ត៌មាន Reuters ( អង់គ្លេស) បានជូនដំណឹងថា៖ ​រោងចក្រដែកថែប Formusa Ha Tinh ជាគំរោងការណ៍មួយក្នុងចំណោមគំរោង​ការណ៍វិនិយោគធំបំផុតនៅវៀតណាម បានទទួលខុសត្រូវអំពីបញ្ហាត្រីស្លាប់ នៅតំបន់ភាគកណ្ដាលវៀតណាម។

ទីភ្នាក់ងារសារព័ត៌មាន BBC ( អង់គ្លេស) បានូនដំណឹងថា៖ Formusa ​បានសូមអភ័យទោសរដ្ឋាភិបាល​ ប្រជាជន​វៀតណាម ដែលបានបង្កើតឡើងវិបត្តិខាងបរិស្ថាននៅវៀតណាម ហើយសន្យាសងការខូចខាតចំពោះប្រជាជននិង​បរិស្ថានសមុទ្រ។ 

វិទ្យុ VOA ( អាមេរិក) ទីភ្នាក់ងារសារព័ត៌មាន AP (អាមេរិក) និង Sputnik​ ( រុស្ស៊ី) ក៏បានជូនដំណឹងអំពីរឿងហេតុនេះដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ