10/11/2015 09:43 GMT+7 Email Print Like 0

ក្រសួងនគរបាលវៀតណាមនិងស្ថាប័នប៉ូលីសជាតិកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការ


លោករដ្ឋមន្រ្តី Tran Dai Quang (ខាងឆ្វេង)និងនាយកស្ថាប័នប៉ូលីសជាតិកូរ៉េខាងត្បូង
លោក Kang Sin Myeong (រូបថត៖cand.vn)

តាមសេចក្ដី​អញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នាយ​ឧត្តមសេនីយ៍ Tran Dai Quang គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃស្ថាប័នប៉ូលីស ជាតិកូរ៉េខាងត្បូង​ដឹកនាំដោយលោក Kang Sin Myeong បាន​អញ្ជើញ​មក បំពេញ​ទស្សន​កិច្ច​នៅវៀតណាម ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៥។ នាព្រឹកថ្ងៃទី៩ខែ​វិច្ឆិកា លោករដ្ឋមន្រ្តី Tran Dai Quang បាន​ជួបចរចា​ ជាមួយលោក Kang Sin Myeong។ នៅទី​នេះ ភាគីទាំងពីរ​បាន​ឯកភាព ជំរុញ​កិច្ច​សហ​ប្រតិបតិ្ត​ការ​ក្នុង ការបង្ការប្រឆាំងនឹង​បទល្មើស​គ្រប់​ប្រភេទ បន្តអនុវត្តន៍​ប្រកប​ដោយ​ប្រសិទ្ធិភាព នូវ​កិច្ច​ព្រម​ព្រៀង​ដែល​​បាន​ចុះហត្ថលេខា ជួយឧបត្ថម្ភគ្នាទៅវិញទៅមកលើវិស័យ បណ្ដុះបណ្ដាល​កម្មា​ភិបាល និង​សម្ភារៈ​បច្ចេកទេស​។ លោករដ្ឋមន្រ្តី Tran Dai Quang និងនាយកស្ថាប័នប៉ូលីសជាតិកូរ៉េខាង​ត្បូង លោក​ Kang Sin Myeong បាន​ធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគ​យល់​រវាង​នាយ​កដ្ឋាន​កិច្ច​ការ​បរទេស​នៃ​ក្រសួង​នគរបាល​វៀតណាម ជាមួយ​នាយកដ្ឋានកិច្ចការបរទេសនៃស្ថាប័នប៉ូលីសជាតិ​កូរ៉េខាងត្បូង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ