09/08/2018 09:46 GMT+7 Email Print Like 0

ក្រសួងការបរទេសវៀតណាមរៀបចំពិធីបង្ហូតទង់ជាតិអាស៊ានឆ្នាំ២០១៨

ក្នុងឱកាសខួបលើកទី ៥១ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) (8/8/1967-8 / 8/2018) នាព្រឹកថ្ងៃទី៨ ខែសីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានប្រារព្ធពិធីបង្ហូតទង់ជាតិអាស៊ានឆ្នាំ២០១៨។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញចូលរួមក្នុងពិធីមានវត្តមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោក Pham Binh Minh និងអនុរដ្ឋមន្រ្តីការបរទេសមួយចំនួន តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម តំណាងក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច រួមទាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំបណ្តាអាស៊ាន។

ពីសំណាក់អង្គទូតរួមមាន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណ រដ្ឋ Bolivar Venezuela ប្រចំាទីក្រុងហាណូយ រួមទាំង ឯកអគ្គរដ្ឋទូត ភារៈធារី និងតំណាងនៃស្ថានទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយផងដែរ។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ  ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Pham Binh Minh បានលើកច្បាស់ថា មុននេះកាលពី ៥១ នៅថ្ងៃទី ៨ ខែសីហាឆ្នាំ ១៩៦៧ ថ្នាក់ដឹកនាំអាស៊ានបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ “សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ សន្តិភាព និងវិបុលភាព”។ ហើយនេះជាសហគមន៍អាស៊ានបច្ចុប្បន្ន ដែលសាមគ្គីភាព ការពឹងផ្អែកលើខ្លួនឯង ជួយគ្នាទៅវិញទៅមករបស់ប្រជាជននិងដើម្បីប្រជាជន។
នោះជា សហគមន៍អាស៊ានប្រកបដោយសន្តិភាពស្ថិរភាពនិងមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។

លោក Pham Binh Minh ឲ្យដឹងថែមទៀតថា  ចំពោះវៀតណាម អាស៊ានគឺជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេវៀតណាមនឹងបន្តរួមដំណើរធ្វើជាមួយប្រទេសសមាជិកនានា អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ឈរលើស្មារតីសាមគ្គីភាព ស្វាហាប់ មានភាពច្នៃប្រឌិត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ