24/04/2020 16:01 GMT+7 Email Print Like 0

ក្រសួងការពារប្រទេសវៀតណាម - សហព័ន្ធរុស្ស៊ី​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង COVID – 19

នាថ្ងៃទី ២២ ខែមេសា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀត ណាមបានធ្វើជាសហប្រធាន រៀបចំកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការ ប្រយុទ្ធប្រឆាំង COVID – 19។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)



ក្នុងបរិបទ ដែលស្ថានភាពជំងឺរាត ត្បាត COVID – 19 បន្តមានការវិវឌ្ឍដ៏ស្មុគស្មាញ ភាគីទាំងពីរបានឯក ភាពគ្នាចាត់ទុកថា នេះគឺជាការ គំរាមកំហែងរួមមួយរបស់មនុស្សជាតិ ដោយបានលើកត្រដែតនូវតួនាទី កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងរយៈពេលកន្លងទៅ។

នារយៈពេលខាងមុខ ភាគីទាំងពីរបន្តរក្សាកិច្ចពិភាក្សាដកបទពិសោធន៍តាមរយៈអនឡាញ ជំរុញលើខ្លឹមសារដែលមានការយកចិត្តទុកដាក់ដូចគ្នា ដែលក្នុងនោះមានការផ្លាស់ប្ដូរអ្នកជំនាញលើវិស័យបច្ចេកវិទ្យា ជីវសាស្រ្ត ផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ផ្គត់ផ្គង់ថ្នាំសង្កូវព្យាបាលជំងឺ និងជំរុញកិច្ចសហប្រតិបត្តិការផ្ទាល់រវាងបណ្ដាមូលដ្ឋានសិក្សាស្រាវជ្រាវរបស់ភាគីទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ