01/01/2016 11:01 GMT+7 Email Print Like 0

ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិចិនបង្កើតខ្សែទំនាក់ទំនងផ្ទាល់

នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាមនាយឧត្តមសេនីយ៍ លោក Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានមានជំនួបសន្ទនាតាមទូរស័ព្ទជាមួយឧត្តមសេនីយ៍ឯក លោក Chang Wanquan រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក្នុងឱកាសក្រសួងការពារជាតិនៃប្រទេសទាំងពីរបានបង្កើតខ្សែទំនាក់ទំនងផ្ទាល់ជាផ្លូវការ ។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាថា ការបង្កើតខ្សែទំនាក់ទំនងផ្ទាល់នេះ សម្តែងនូវការជឿជាក់គ្នាទៅវិញទៅមក ព្រមទាំងបង្កលក្ខណៈ ងាយស្រួលសម្រាប់ថ្នាក់ដឹកនាំយោធានៃប្រទេសទាំងពីរផ្លាស់ប្តូរជាបន្ទាន់រាល់ បញ្ហាក្នុងទំនាក់ទំនងការពារជាតិទ្វេភាគី។ រដ្ឋមន្ត្រីទាំងពីររូបក៏បានយល់ព្រមថានាពេលខាងមុខ នឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រួមចំណែកនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើ គ្រប់វិស័យរវាងវៀតណាមនិងចិនឲ្យអភិវឌ្ឍន៍ដោយឥតឈប់ឈរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ