10/07/2015 09:10 GMT+7 Email Print Like 0

ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិអាមេរិកសហប្រតិបតិ្តការលើវិស័យរក្សាសន្តិភាព


ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ នៅរដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិកបានប្រព្រឹត្តទៅពិធីចុះហត្ថលេ​ខា​លើ​អនុស្សរណៈ​យោគយល់ស្ដីពីការរក្សាសន្តិភាពរបស់អ.ស.ប រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួង​​​ការពារជាតិអាមេរិក។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាម​និងលោក David Shear ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកបញ្ហាសន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានធ្វើសហអធិបតីពិធីនេះ។ខ្លឹមសាររបស់អនុស្សរណៈយោគយល់គ្នានេះគឺសំដៅជំរុញទំ​នាក់​ទំនងការពារជាតិទ្វេភាគីលើវិស័យចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប។ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា ការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នានេះបាននាំទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីវៀតណាម-អាមេរិកឡើងកំពស់ថ្មី ដោយសារប្រទេសទាំង ២ រួមសន្យា ដើម្បីគោលដៅ ជំនះពុះពារលើផលវិបាកដោយជំលោះសព្វាវុធ ដើម្បីសន្តិភាព ស្ថិរភាពរបស់ប្រទេស​ទី​ ៣ ដើម្បីការទទួលខុសត្រូវរួមក្នុងឋានៈជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ