ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការ
ចាប់ពីថ្ងៃទី៦ដល់ទី៧ មិនា គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជាដឹក នាំដោយនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅជំនួប ចរចារដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអះអាងថា ប្រជាជននិងកងទ័ពវៀតណាមជានិច្ចកាលសាមគ្គី គាំទ្រ និងជួយឧបត្ថម្ភប្រជាជននិងកងទ័ពកម្ពុជាក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ។

រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃប្រទេសទាំង២ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការឆ្នាំ២០១៥
“កិច្ចសហប្រតិបតិ្តការរវាងក្រសួងការពារប្រទេសនៃប្រទេសទាំង២កំពុងអភិវឌ្ឍន៍ យ៉ាងទូលំទូលាយ មិនត្រឹមតែរវាងថ្នាក់ជាន់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងរវាងបណ្ដា ផ្នែកទ័ព សាលាសភាបណ្ឌិត មហាវិទ្យាល័យ យោធាភូមិភាគខែត្តក្រុង ស្រុក ឃុំ និងប្រជាជនទៀតផង។ ប្រការនេះចាប់ផ្ដើមពីបេះដូង ដែលបង្ហាញពីគោលបំណងថា ប្រទេសកម្ពុជាមានសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍។ នោះក៏ជាផលប្រយោជន៍ របស់វៀតណាមផងដែរ។”
នៅជំនួបចរចារនេះដែរ រដ្ឋមន្ត្រីទាំង២រូប បានឯកភាពថា ក្នុងឆ្នាំ២០១៥និងប៉ុន្មានឆ្នាំ ជាបន្ត កងទ័ពនៃប្រទេសទាំង ២ បន្តបង្កើនទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ ធ្វើឲ្យកិច្ច សហប្រតិបតិ្តការឈានចូលភាពស៊ីជំរៅ ទទួលបានប្រសិទ្ធភាពជាក់ស្ដែង និងផ្ដោត សំខាន់ទៅលើវិស័យនានាដូចជា ផ្លាស់ប្ដូរគណៈប្រតិភូ បណ្ដុះបណ្ដាលបំប៉នកម្មាភិបាល ស្វែងរកអិដ្ឋធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាមនិងធានាឲ្យខ្សែព្រំដែននៃប្រទេសទាំង២មានសន្តិភាព មិត្តភាព ស្ថិរភាពនិងអភិវឌ្ឍន៍៕
Ngoc Xuan អ្នកយកសារព័ត៏មានរបស់VOVប្រចាំនៅទីក្រុងហូជីមិញ