31/10/2014 09:20 GMT+7 Email Print Like 0

ក្រសួងការពារជាតិឡាវរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវា ប្រពៃណីរបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាមជួយឧបត្ថម្ភ

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាប្រពៃណីរបស់យុទ្ធជនស្ម័គ្រ​ចិត្ត​វៀត​ណាម​ជួយ​ឧបត្ថម្ភឡាវ (៣០ ខែតុលា ឆ្នាំ១៩៩៤ - ៣០ ខែតុលា ឆ្នាំ២០១៤) នាព្រឹកថ្ងៃទី៣០ ​ខែ​តុ​លា​ នៅរដ្ឋធានីវៀងច័ន្ទ ក្រសួងការពារជាតិឡាវបានសហការ ជាមួយស្ថានទូតវៀតណាម មជ្ឈមណ្ឌល​វប្បធម៌វៀតណាមប្រចាំនៅឡាវ រៀបចំមិទ្ទីងរំលឹក​ខួបនិងតាំងពិព័រណ៍​រូប​ថត​ស្ដីពី​សកម្មភាព​ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេស​​និងកិច្ចសហប្រតិបតិ្តការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង២វៀតណាម-ឡាវ។ នៅទីនេះ ឧត្តមសេនីយ៍ទោ Souvone Leuangboumy អនុ​រដ្ឋ​មន្រ្តី​​ក្រសួងការពារជាតិ និងជាអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានសង្កត់ធ្ងន់ថា កម្លាំង​កង​ទ័ពឡាវ គប្បីយល់ច្បាស់ប្រវតិ្តសាស្ត្រសម្ព័ន្ធភាពតស៊ូនៃជំនាន់មុនៗ ហើយបង្កើនចំណង​សាមគ្គី​ភាពជាមួយកងទ័ពប្រជាជនវៀតណាមក្នុងសភាពការណ៍ថ្មី។

ពិធីកាត់ខ្សែបូរសម្ភោធការតាំងពិព័រណ៍អំពីប្រវត្តិសាស្ត្រទំនាក់ទំនងជាប្រពៃណី
សាមគ្គីភាពជាពិសេសរវាងវៀតណាមនិងឡាវ

ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិឡាវនិងស្ថានទូតវៀតណាម ប្រចាំនៅឡាវ បាន​កាត់ខ្សែបូរសម្ភោធការតាំងពិព័រណ៍ អំពីប្រវត្តិសាស្ត្រទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព​ជា​ពិសេស និងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម-ឡាវតាមដំណាក់កាលនានា៕

Quoc Khanh អ្នកកាសែតVOVប្រចាំនៅឡាវ

បណ្តាព័ត៌មានបានផ្សាយ