08/11/2017 08:26 GMT+7 Email Print Like 0

ក្រសួងការបរទេសវៀតណាមអបអរសាទរបុណ្យឯករាជ្យជាតិកម្ពុជា


ក្រសួងការបរទេសវៀតណាមអបអរសាទរបុណ្យឯករាជ្យជាតិកម្ពុជា

នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក  Dang Dinh Quy បានដឹកនាំគណៈប្រតិភូក្រសួងការបរទេសអញ្ជើញមកស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយអបអរសាទរបុណ្យឯករាជ្យជាតិ​លើកទី ៦៤ នៃព្រះរាជាណាចក្រកម្ពុជា (៩/វិច្ឆិកា/១៩៥៣ - ៩/វិច្ឆិកា/២០១៧)។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Dang Dinh Quy បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបានក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាប៉ុន្មានឆ្នាំកន្លងទៅ ហើយក៏ជូនពរកម្ពុជាដែលនឹងរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតសកល (ខែកក្ដដា ឆ្នាំ ២០១៨)។ លោក Dang Dinh Quy  បានស្នើឲ្យ​ឯក​អគ្គរាជទូត លោក ប្រាក់ងួនហុង យកចិត្តទុកដា និងជំរុញថែមទៀតកិច្ចការឃោសនាអប់រំ ដើម្បីប្រជាជនគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេងយល់ដឹងថែមទៀតអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ