01/05/2017 11:02 GMT+7 Email Print Like 0

ក្រមសន្ទស្សន៍វាយតម្លៃកម្រិតអភិវឌ្ឍន៍របស់សហគ្រាសនឹងបានបង្ហាញយ៉ាងឆាប់ៗ


រូបថតៈ TTXVN

នាចុងឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការនិងវិនិយោគ)នឹងរួមសហការជាមួយសភា​ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានប្រកាសក្រមសន្ទស្សន៍វាយតម្លៃកម្រិតអភិវឌ្ឍន៍សហគ្រាសរបស់​​ក្រសួង ស្ថាប័ននានាសំដៅធ្វើជាមូលដ្ឋានសម្រាប់ជួយឧត្ថម្ភការអភិវឌ្ឍន៍សហគ្រាសដល់ឆ្នាំ២០២០។ 

លោក Nguyen Quang Vinh អគ្គលេខាធិការរង សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា៖
“ក្រមសន្ទស្សន៍វាយតម្លៃការអភិវឌ្ឍន៍របស់សហគ្រាគឺផ្អែកទៅលើប្រព័ន្ធស្ថិតិទិន្នន័យដែលមានស្រាប់ ដើម្បីវាស់វែងភាពងាយស្រួលរបស់សហគ្រាសនានាក្នុង​ការធ្វើអាជីវកម្ម។ ក្រមសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) និងក្រមសន្ទស្សន៍អភិវឌ្ឍន៍សហគ្រាសនេះនឹងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក សម្រាប់​ វាស់​វែងកម្រិតងាយស្រួលក្នុងបរិយាកាសធ្វើអាជីវកម្មដែលសហគ្រាសវៀតណាមកំពុងដំណើរសកម្មភាព​”​៕​

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ