ក្បាច់គុនឡាកវៀត (Lac Viet) - ស្មារតីវេជ្ជសាស្រ្តក្បាច់គុនបុរាណ
នៅវៀតណាមមានច្រើនបក្សគុនក្បាច់ឡាកវៀត (Lac Viet) ជាបក្សគុននាំមុខជ្រើសយកភាពប្រណិតនៃវេជ្ជសាស្រ្តក្បាច់គុនបុរាណ ដោយមានក្បាច់គុនដៃចំនួន៥០មេ និងហាត់ត្រាប់តាមការវាយប្រហារនៃសព្វសត្វ ក្បាច់គុនប្រើអាវុធដូចជា៖ ទួន កាំបិតធំ ដំបងខ្សែ កាំបិត...។ល។ ទន្ទឹមនោះ បក្សគុននៅមានក្បាច់គុន ក្បាច់វាយប្រហារមួយទាល់នឹងមួយកម្រិតជំនាញ និងវិធីហាត់ធាតុខ្យល់ពិសេសរួមផ្សំនឹងវេជ្ជសាស្រ្ត។ ចំពោះអ្នកទើបចូលធ្វើជាសិស្ស នឹងបានហាត់ក្បាច់គុនសម្រាប់ដៃ ជើង និងជះត្រឡប់ដាច់ដោយឡែក...។ល។ ក្រោយបីខែហាត់ តែងសម្រេចបានកម្រិតនិងសមត្ថភាពជាក់ស្តែង។ អ្នកមានរាងកាយ សុខភាពមាំពូកែផ្សេងគ្នា សុទ្ធតែអាចហាត់តាមកម្លាំងខ្លួនមាន។ តម្រូវការការងារ មុខរបរផ្សេងគ្នា តែងមានរបបហាត់សមស្រប ដើម្បីការសិក្សាមានប្រយោជន៍ចំពោះស្ថានភាពរស់នៅ និងសកម្មភាពជាក់ស្តែងរបស់មនុស្សម្នាក់ៗ។ បើប្រៀបនឹងបក្សគុនដទៃ ក្បាច់គុនឡាកវៀត (Lac Viet) មានការអនុវត្តជាក់ស្តែង វាយរហ័ស មាំទាំ វាយចំកន្លែងគ្រោះថ្នាក់របស់ដៃគូ បញ្ចេញស្នៀតភ្លាមដកហូតស្នៀតមកភ្លាមយ៉ាងរហ័សដូចរន្ទះ មិនបន្សល់ទុកភាពកម្សោយសម្រាប់ដៃគូវាយបកចំមកលើខ្លួនឯង។ ស្នៀតមុននិងស្នៀតក្រោយតែងគាំពារយ៉ាងរស់រវើក។ ប្រព័ន្ធហាត់គុនតាមក្បួនខ្នាតនៃបក្សគុន បង្កប់លក្ខណៈវិទ្យាសាស្រ្តខ្ពស់ មានឥទ្ធិពលល្អ មិនត្រឹនតែលើកកម្ពស់សុខភាពនៅទាំងឥទ្ធិពលសកម្មដល់ចិត្តសាស្រ្តអ្នកហាត់។
សិស្សគណស្ទើរទាំងអស់សុទ្ធតែទទួលបានអារម្មណ៍ខណៈ“គុន”បានជ្រាបចូលខ្លួនប្រាណតែងមានអារម្មណ៍ថាចិត្តគំនិតប្រែប្រួលពិតប្រាកដ សុភាព ចិត្តត្រជាក់ជាង បាត់ទៅចិត្តក្តៅ ចិត្តមិនលំនឹង រក្សាបានចិត្តអំណត់ និងសមត្ថភាពស៊ូទ្រាំខ្ពស់ បង្កើតបានរចនាបទសាមញ្ញ ស្ងប់។ ប្រសិនបើអត់ធ្មត់ហាត់យូរឆ្នាំ មិនត្រឹមតែអ្នកហាត់ក្បាច់គុនឡាកវៀត (Lac Viet) ទទួលបានក្បាច់គុនខ្ពស់ នៅទាំងហ្វឹកហាត់ធ្វើឲ្យខ្លួន មានចិត្ត“ខន្តី”។ ក្បាច់គុនឡាកវៀត (Lac Viet) ហ្វឹកហាត់ទាំងក្បាច់គុន ទាំងសីលធម៌ មនុស្សបានអភិវឌ្ឍន៍គ្រប់វិស័យ រាងកាយមាំមួន ចិត្តគំនិតស្អាត នោះជាមូលហេតុបង្កើតឋិតថេរ និងអភិវឌ្ឍន៍ស៊ីជម្រៅ ស្ថេរភាព នៃបក្សគុននៅច្រើនឆ្នាំកន្លង។ ចាប់ពីឆ្នាំ១៩៩៥ មេបក្សង្វៀថាញចុង (Nguyen Thanh Chung) និងសហជិព សហការវិទ្យាស្ថានសន្តិសុខនិងវិទ្យាស្ថានប៉ូលិសប្រជាជន បង្ហាត់ជូនយុទ្ធជននគរបាលនៅទីនេះ នៅបច្ចេកទេសចាំបាច់ សម្រាប់ការពារប្រឆាំងជនល្មើសនូវបច្ចេកទេសដ៏មានប្រសិទ្ធភាព នៃសាលាគុនបុរាណ ស្នៀតក្បាច់គុនវាយប្រហាត់កៀកស្មា ជាមួយជនលើ្មស ស្រាលៗនិងទន់ភ្លន់។ មេបក្ស ង្វៀនថាញចុង (Nguyen Thanh Chung) ជាអ្នកផ្សារភ្ជាប់នឹងក្បាច់គុនជាង៣០ឆ្នាំ។ លោកគ្រូជាអ្នកមានកង្វល់និងប្តេជ្ញាចិត្តស្វែងរកផ្លូវផ្សេងសម្រាប់ក្បាច់គុនឡាកវៀត។ ឆ្នាំ២០០៥ គ្រូគុនង្វៀនថាញចុង (Nguyen Thanh Chung) បានមជ្ឈមណ្ឌលអប់រំអន្តរជាតិ ILO (Torino, Italia ) អញ្ជើញទៅចូលរួមសិក្ខាសាលា និងឧទ្ទេសនាមក្បាច់បុរាណវៀតណាម។ ពេលជំនួបជាមួយមិត្តភក្តិអន្តរជាតិ លោកគ្រូឃើញថាមនុស្សគ្រប់គ្នាបានផ្តល់មនោសញ្ចេតនា សម្រាប់ចរន្តក្បាច់គុនបុរាណវៀតណាម គ្រូគុន Italia ជាច្រើនក្រោយពេលបានឃើញបក្សគុនឡាកវៀត (Lac Viet) សម្តែង ក៏រៀនហាត់ភាពអត់ធ្មត់។ នោះគឺជាកម្លាំងចលករ សម្រាប់លោកនិងសហជិពក្បាច់គុនឡាកវៀត (Lac Viet) បើកទូលាយនិងអភិវឌ្ឍន៍បក្សក្នុងសហគមន៍។ សព្វថ្ងៃ ក្បាច់គុនឡាកវៀត (Lac Viet) មានសាលាគុនសរុបចំនួន៦៤ គ្រូបង្វឹកចំនួន៣០នាក់ និងសិស្សគណ៦០០០នាក់ កំពុងចូលរួមហ្វឹកហាត់ រៀបចំពិធីប្រឡងឡើងខ្សែក្រវាត់១៣០លើក តាំងពីកម្រិតមូលដ្ឋានរហូតដល់កម្រិតខ្ពស់ តាមក្បូនខ្នាតហាត់ដោយឡែករបស់បក្សគុន។ ក្បាច់គុនឡាកវៀត (Lac Viet) បានអង្គការ UNESCO គាំទ្រចរន្តវប្បធម៌វៀតណាម ត្រូវបានបន្តស្នងទៅជំនាន់ក្រោយ។
បក្សគុនឡាកវៀត (Lac Viet) ដឹកនាំដោយលោកគ្រូ ង្វៀនថាញចុង (Nguyen Thanh Chung) បង្កើតនៅឆ្នាំ១៩៨៧ មកដល់សព្វថ្ងៃក្រៅពីសាលាគុនធំនៅក្រុងហាណូយ និងខេត្តនានានៅភាគខាងជើងដូចជា៖ ហាយឿង (Hai Duong) ងែអាន (Nghe An) ហាទិញ (Ha Tinh) ហឹងអៀន (Hung Yen) ក្បាច់គុនឡាកវៀត (Lac Viet) បើកទូលាយទៅប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបដូចជា៖ ទីក្រុងតូរីណូ-អ៊ីតាលី សាធារណរដ្ឋបារាំង រាជាណាចក្របែលហ្សិក...។ល។ គ្រូគុនង្វៀនថាញចុង (Nguyen Thanh Chung) មេបក្សគុនឡាកវៀត (Lac Viet) ជាគ្រូគុនរបស់វៀតណាម អញ្ជើញចូលរួមសម្ពន្ធសមាគមសិល្បៈក្បាច់គុនអ្នកចម្បាំងអន្តរជាតិ។ លោកឲ្យដឹងថា ក្បាច់គុនឡាកវៀត (Lac Viet) តែងរួមផ្សំវេជ្ជសាស្រ្តទៅលើក្បាច់គុនរៀងរាល់មេហាត់ ជានិច្ចឆ្ពោះទៅរកតម្លៃមនុស្សជាតិនិងវប្បធម៌វៀតណាម។ ក្នុងរលកឧស្សាហកម្មទំនើប ក្បាច់គុនឡាកវៀត (Lac Viet) តែងជួយមនុស្សគ្រប់គ្នាលើកកម្ពស់សុខភាពរាងកាយ រួមផ្សំនឹងវេជ្ជសាស្រ្តក្បាច់គុនព្យាបាលជំងឺ ជំនួយស្មារតីអ្នករៀនមានចិត្តស្លូត នឹងនរ ចំពោះការលំបាកក្នុងជីវភាពរស់។ ពិសេស ក្នុងឆ្នាំ២០១៨ កំពុងតែបោះជំហានបើកទូលាយអះអាងតម្លៃមនុស្សជាតិ នៃក្បាច់គុនដែលមានវេជ្ជសាស្រ្ត មានគុណធម៌នេះ ក្បាច់គុនឡាកវៀត (Lac Viet) នឹងឆ្ពោះទៅដល់ការអភិវឌ្ឍរូបភាពទេសចរណ៍សិល្បៈក្បាច់គុន ពីនោះផ្សព្វផ្សាយពាណិជ្ជកម្មវប្បធម៌វេជ្ជសាស្រ្តក្បាច់គុនបុរាណ របស់ជនជាតិវៀតណាម ជូនមិត្តភក្តិអន្តរជាតិ៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ កុងដាត - ខាញឡុង
កញ្ញាលេងអុកចិន៩X ជាមួយស្នាដៃគួរអោយកោតសរសើរ
ក្បាច់គុនសុនក - ចម្លែកតែមានភាពគ្រោះថ្នាក់ខ្លាំង
ម៉ុងសាយវៀតណាមបង្កើតកិត្តិសព្ទលើឆាកអន្តរជាតិ
សាលាគុនការពារខ្លួនជាមួយក្បាច់គុនបុរាណវៀតណាម
នាំឆត្រយោងដ៏គ្រោះថ្នាក់ក្លាយទៅមុខកីឡាប្រកួតជាផ្លូវការ ក្នុងតំបន់
ភាពគ្រោះថ្នាក់ដោយអាវុធកាំបិតខ្នាយមាន់
អាវុធពិសេស ”លំពែងអឌ្ឍចន្ទ”
Kendo - ក្បាច់គុនហ្វឹកហាត់ចរិតអ្នកកាន់ដាវ
គ្រូបង្រៀនគុន ក្វានវ៉ឹនទ្រៀវ(Quan Van Trieu) – អ្នករក្សាបណ្តាស្នៀតដ៏អស្ចារ្យរបស់បក្សគុនណាមតុង (Nam Tong)
ភាពពិសេសនៃស្នៀតក្បាច់គុនមាន់
កន្លែងបណ្តុះពន្លកទេពកោសល្យវាយកូនគោលវៀតណាម
សាលាគុនជ្រកកោណក្នុងអារាម
ចំណងមិត្តភាពវៀតណាម – ថៃនៅមជ្ឈមណ្ឌលបាល់ទាត់ S&A Academy
ក្បាច់គុនពាងលើទឹកដីធូយុវម៉ោក (Thu Dau Mot)
កីឡាបាល់បោះ (Wiserball) គួរឲ្យចាប់ចិត្ត
យកជំនះលើជញ្ជាំងភ្នំកណ្តាលទីក្រុង
“លោកមេភូមិ” បណ្តុះពន្លកជូនបាល់ទាត់នារីវៀតណាម
ភាពជក់ចិត្តនៃការប្រកួតទោចក្រយានយន្តផ្លូវដី Vietnam Motor Cub Prix
ភាពផុសផុលនៃការប្រកួតបាល់ទាត់មិត្តភាពរវាងវៀតណាម-ManCity
វៀតណាមជោគជ័យលើសពីការស្មានក្នុងវិញ្ញាសាកីឡា អូឡាំពិក
My Gym-បរិស្ថានរាងកាយល្អបំផុតសម្រាប់កុមារ
ការសម្តែងក្បាច់រហ័សសកម្មនៅតាមដងវិថី
ដំបង-អាវុធពិសេសនៃក្បាច់គុនប្រពៃណីវៀតណាម
ពិសេសអុកមនុស្សក្បាច់គុន