ក្បាច់គុនពាងលើទឹកដីធូយុវម៉ោក (Thu Dau Mot)
បទដ្ឋានបង្កើតពាងទាំងនេះ សុទ្ធតែបានសិប្បករសេរាមិច ធ្វើតាមរបៀបសិប្បកម្មទាំងអស់។ ដៃជើងទាំងគូដ៏រឹងមាំរួមជាមួយកាយវិការច្របល់ដី ច្របាច់ដី ធ្វើពុម្ព បង្កើតរូបរាង លីសែង។ល។ បានក្លាយជាទម្លាប់ជំនាញ ចំពោះសិប្បករដែលមានថ្វីដៃនេះ។ តាំងពីនោះមក ពួកគេបានស្រាវជ្រាវដកស្រងចេញ ក្បាច់គុនហាត់ជាមួយពាង ហើយបង្ហាញណែនាំគ្នាហាត់ទៅវិញទៅមក ទុកដូចជារបៀបហាត់បំប៉ន់សុខភាព ព្រមទាំងមានលក្ខណៈកំសាន្តក្នុងការងារប្រចាំថ្ងៃ។ ក្រោយមក អនុបណ្ឌិត-គ្រូគុន ត្រឹនឌិញយឿង (Tran Dinh Duong) ប្រធានសហគមក្បាច់គុនបូរាណប្រពៃណីនៅខេត្តប៊ិញយឿង (Binh Duong) បានប្រមូលផ្តុំនិងស្ថាបនាបង្កើតឡើង គឺមាន១៨ក្បាច់ ចាប់ពីមូលដ្ឋានដល់ជាន់ខ្ពស់ ហើយលោកបង្រៀនជូនសិប្បករ ដែលមានថ្វីដៃ សិស្សគណរៀនក្បាច់គុនបូរាណប្រពៃណី ដើម្បីហាត់រួមគ្នា។ ស្នៀតទាំងឡាយក្នុងក្បាច់គុនពាង មានការងាយស្រួលហាត់ មិនស្មុគស្មាញ ភាគច្រើនគឺស្នៀតធម្មតាសាមញ្ញ ដែលបានដកស្រង់ចេញពីភាពជាក់ស្តែង នៃការពលកម្មផលិត ហើយក្លែងក្បាច់ឲ្យមានភាពសមស្របជាមួយបទដ្ឋានហាត់។ ក្បាច់គុនពាងមាន១៨ក្បាច់ បានបែងចែកជាជាន់ថ្នាក់ ពីមូលដ្ឋាន មជ្ឈិម ដល់ជាន់ខ្ពស់ ក្នុងនោះមានក្បាច់ធ្លាប់ប្រើ និងក្បាច់គំរូបំផុតដូចជា៖ ក្បាច់ទ្វារប្រាំ ក្បាច់ទ្វារប្រាំបី ក្បាច់ទ្វារប្រាំបួន ក្បាច់តារាទាំងដប់ និងក្បាច់ច្រកទាំងប្រាំ។ល។
ពាងមានបីប្រភេទសម្រាប់ប្រើក្នុងការហាត់ក្បាច់គុនដូចជា៖ ពាងធំ ពាងកណ្តាល និងពាងតូច។ ប្រភេទពាងនីមួយៗមានក្បាច់ហាត់ដោយឡែក និងមានគោលដៅប្រាកដដោយឡែក។ តាមនោះ ក្បាច់ហាត់ជាមួយពាងធំ តែងលំអៀងទៅខាងក្បាច់សំកាំង របៀបសំកាំង និងសាច់ដុំដើម្បីបង្កើនសុខភាព។ ក្បាច់ហាត់ជាមួយពាងកណ្តាល គឺជាការគួបផ្សំរវាងកម្លាំង ល្បឿន និងក្បាច់រងការពារទៀតផង។ ក្បាច់ហាត់ជាមួយពាងតូច ជួយឲ្យអ្នកហាត់មានល្បឿន ក្បាច់រស់រវើក រហ័ស និងដាក់ស្រេច។ ជាមួយពាងនៅក្នុងដៃ អ្នកហាត់អាចប្រែក្លាយវាជាឧបករណ៍មួយជំនួយការហ្វឹកហាត់ឲ្យមានភាពស្វិត ភាពរឹងមាំ និងភាពរស់រវើក របស់ក្បាច់សំកាំង។ ក្បាច់របស់ក្បាច់គុនពាង ជំនួយដល់ការហាត់ បង្កើនសុខភាព ព្រមទាំងជំនួយសិប្បករជំនាញក្នុងផលិតបានល្អជាង។ ក្រៅពីនោះ ក្បាច់គុនពាងនៅជួយព្យាបាលជម្ងឺ ដែលពាក់ព័ន្ធដល់ការងារមុខរបរធ្វើពាង ដូចជា៖ ជម្ងឺគន្លាស់ឆ្អឹង ឆ្អឹងខ្នង។ ជាមួយពាងនៅក្នុងដៃអាចចាត់ទុកជាអាវុធខ្លីមួយ សម្រាប់ការពារ វាយប្រហារ ចូលទៅជិតដៃគូ ប៉ុន្តែពេលពាងបែកអាចក្លាយជាអាវុធសម្ងាត់មួយ អាចប្រឆាំងជាមួយអាវុធធុនវែង ទៅតាមភាពរស់រវើកនិងវិធីអនុវត្តរបស់អ្នកប្រើប្រាស់៕
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន
ក្បាច់គុនផ្លិត
ដងរែក - អាវុធនៃប្រជាជនវៀតណាម
ពិសេសក្បាច់គុនក្រមា
Victory 8៖ ពានប្រដាល់ជំនាញដំបូងបង្អស់ នៅរដ្ឋធានីហាណូយ
សាលាគុនតេវឡុង (Tieu Long) - នាគបារាំងខ្លាំងពូកែ
ធ្វីផាប់ (Thuy Phap) - ក្បាច់គុនវៀតណាមសុទ្ធសាធ នៅលើទឹកដីបែលហ្ស៊ិក
ភាពទាក់ទាញនៃចំបាប់ប្រពៃណី
ហាត់ Yoga ជាមួយខ្សែ - មុខកីឡាថ្មីមួយ
ទៅមើលទីលានប្រណាំងសេះថៀនម៉ា (Thien Ma) - Madagui
Arnis៖ សិល្បៈប្រយុទ្ធដោយដំបង
កញ្ញាលេងអុកចិន៩X ជាមួយស្នាដៃគួរអោយកោតសរសើរ
ក្បាច់គុនសុនក - ចម្លែកតែមានភាពគ្រោះថ្នាក់ខ្លាំង
ម៉ុងសាយវៀតណាមបង្កើតកិត្តិសព្ទលើឆាកអន្តរជាតិ
ក្បាច់គុនឡាកវៀត (Lac Viet) - ស្មារតីវេជ្ជសាស្រ្តក្បាច់គុនបុរាណ
សាលាគុនការពារខ្លួនជាមួយក្បាច់គុនបុរាណវៀតណាម
នាំឆត្រយោងដ៏គ្រោះថ្នាក់ក្លាយទៅមុខកីឡាប្រកួតជាផ្លូវការ ក្នុងតំបន់
ភាពគ្រោះថ្នាក់ដោយអាវុធកាំបិតខ្នាយមាន់
អាវុធពិសេស ”លំពែងអឌ្ឍចន្ទ”
Kendo - ក្បាច់គុនហ្វឹកហាត់ចរិតអ្នកកាន់ដាវ
គ្រូបង្រៀនគុន ក្វានវ៉ឹនទ្រៀវ(Quan Van Trieu) – អ្នករក្សាបណ្តាស្នៀតដ៏អស្ចារ្យរបស់បក្សគុនណាមតុង (Nam Tong)
ភាពពិសេសនៃស្នៀតក្បាច់គុនមាន់
កន្លែងបណ្តុះពន្លកទេពកោសល្យវាយកូនគោលវៀតណាម
សាលាគុនជ្រកកោណក្នុងអារាម
ចំណងមិត្តភាពវៀតណាម – ថៃនៅមជ្ឈមណ្ឌលបាល់ទាត់ S&A Academy
កីឡាបាល់បោះ (Wiserball) គួរឲ្យចាប់ចិត្ត