09/11/2018 00:01 GMT+7 Email Print Like 0

ក្នុងអំឡុងពេល ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម – រុស្ស៊ី ក្នុងវិស័យប្រេងឥនន្ធៈ

ក្នុងអំឡុងពេល ៣០ ឆ្នាំ នា​ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ១៩៨៨ ក្រុមហ៊ុន Vietsovpetro បាន​​​រុក​រក​​​​​ ប្រេង​ឥនន្ធៈ និងធ្វើអាជិវកម្មរាប់សិប តោន​ជាដំបូង​ នៅ​​ជាន់​ថ្មគ្រឹះ​ស្ថាន​ប្រេះនៃអណ្តូង​រ៉ែ​ បាច​ហូ (Bach Ho) ដែល​បង្កើត​មូលដ្ឋាន​សំរាប់​វិស័យ​ប្រេង​ឥនន្ធៈ​ នៅ​លំហូរ​សមុទ្រ​វៀតណាម ហើយ​ជា​មោទនភាព​​នៃ​កិច្ច​សហប្រតិបត្តិការ​​រវាង​វៀតណាម​  – សូវៀត (នា​សព្វថ្ងៃនេះ​គឺ​សហព័ន្ធរុស្ស៊ី)។ 

ក្នុងអំឡុងពេល ៣០ ឆ្នាំ បំណងប្រាថ្នានូវការរុករក“បរិមាណប្រេងឥនន្ធៈទទួលបានមួយលានតោន” ក្នុងមួយឆ្នាំ នៅអណ្តូងរ៉ែ បាចហូ (Bach Ho) របស់អតីតនាយករដ្ឋមន្ត្រី ផាម វ៉ាន់ដុង (Pham Van Dong) ដែលក្លាយទៅជាការពិត។ នៅពេលស្វែងឃើញប្រេងឥនន្ធៈ នៅជាន់ថ្មក្នុងគ្រឹះស្ថាននៃអណ្តូងរ៉ែ បាចហូ (Bach Ho) បាននាំមកប្រទេសវៀតណាម ក្លាយទៅជាមួយក្នុងចំណោមបណ្តាប្រទេសនាំចេញប្រេងឥនន្ធៈ ក្នុងតំបន់អាស៊ីអាគ្នេយ៍។


អណ្តាតភ្លើងនៃកិច្ចសហប្រតិបត្តិការ ក្នុងអំឡុងពេលជាង៣០ ឆ្នាំ កំពុងឆេះ ក្នុងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។ រូបថត៖ឯកសាររបស់កាសែតរូបភាពវៀតណាម


អ្នកជំនាញជនជាតិរុស្ស៊ីកំពុងណែនាំបច្ចេកទេស នៅស្ថាននីយ៍រុករកប្រេងឥនន្ធៈ របស់ក្រុមហ៊ុន
សាជីវកម្ម Vietsovpetro។ រូបថត៖ឯកសាររបស់កាសែតរូបភាពវៀតណាម



ក្រុមហ៊ុនសាជីវកម្ម Vietsovpetro រុករកប្រេងឥនន្ធៈ នៅអណ្តូងរ៉ែបាច់ហូ (Bach Ho)
បរិមាណប្រេងឥនន្ធៈទទួលបាន ១០០០ តោនក្នុងមួយថ្ងៃមួយយប់ សំរាប់អណ្តូងមួយ។

អណ្តូងរ៉ែ បាចហូ (Bach Ho) មានបរិមាណប្រេងឥនន្ធៈជាច្រើនបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
រូបថត៖ឯកសាររបស់កាសែតរូបភាពវៀតណាម



ថ្នាក់ដឹកនាំនៃក្រុមហ៊ុនសាជីវកម្ម Vietsovpetro កំពុងទស្សនាគំរូនៃអណ្តូងរ៉ែ បាច់ហូ (Bach Ho)
និងអណ្តូងរ៉ែ រ៉ុង (Rong)។ រូបថត៖ឯកសាររបស់កាសែតរូបភាពវៀតណាម

 

លោក ង ធឿងសាន(Ngo Thuong San) ប្រធានសមាគមន៍ប្រេងឥនន្ធៈវៀតណាម  អតីតអគ្គនាយកអគ្គក្រុមហ៊ុនប្រេងឥនន្ធៈ (នាសព្វថ្ងៃនេះគឺសម្ព័ន្ធក្រុមហ៊ុនប្រេងឥនន្ធៈវៀតណាម) បានឲ្យដឹងថា ៖ ក្រុមហ៊ុន Vietsovpetro រុករកប្រេងឥនន្ធៈនៅជាន់ថ្មក្នុងគ្រឹះស្ថានដែលប្រេះ ដែលគ្មានទម្លាប់ក្នុងភូគព្ភសាស្ត្រប្រេង​ឥនន្ធៈ ​។
 

“ភាពជោគជ័យនៃការរុករកប្រេងឥនន្ធៈ នៅជាន់ថ្មប្រេះក្នុងគ្រឹះស្ថានអណ្តូងរ៉ែ បាចហូ (Bach Ho) បានផ្តល់តំលៃសេដ្ឋកិច្ចជាច្រើន។ ព្រមទាំង នោះគឺជាលទ្ធផលល្អប្រសើរមួយ មកពីសេចក្តីសម្រេចចិត្តដ៏ភ្លឺស្វាងនៃការិយាល័យនយោបាយ រដ្ឋាភិបាល បេ្តជ្ញាចិត្តកសាងវិស័យប្រេងឥនន្ធៈ ដើម្បីបង្កើតកម្លាំងចលករថ្មី សំរាប់ការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ថែមទាំងជាសមិទ្ធផលនៃចំណងមិត្តភាពវៀតណាម - សូវៀត (នាសព្វថ្ងៃនេះគឺ សហព័ន្ ធរុស្ស៊ី)”។ លោក ង ធឿងសាន (Ngo Thuong San) បាននិយាយឲ្យដឹងថា។
 

អំពីការដែលក្រុមហ៊ុនសាជីវកម្ម Vietsovpetro រកឃើញ និងរុករកប្រេងឥនន្ធៈ ក្នុងជាន់ថ្មគ្រឹះស្ថាន ក្នុងបណ្តាឆ្នាំនៃទសវត្សរ៍ឆ្នាំ ១៩៨០ លោកអតីតអគ្គលេខាបក្ស ដូមឿយ (Do Muoi)  បានសន្និដ្ឋានថា៖“ វិស័យប្រេង ឥនន្ធៈវៀតណាមបានរួមចំណែក ក្នុងបុព្វហេតុលើកប្រទេសជាតិ ចេញផុតពីស្ថានភាពវិបត្តិសេដ្ឋកិច្ច  -  សង្គមកិច្ច ហើយជំរុញដំណើរការឧស្សាហូបនីយកម្ម ទំនើបនីយកម្មប្រទេសជាតិ។

ក្រុមហ៊ុនសាជីវកម្ម Vietsovpetro គឺជានិមិត្តរូបតំណាងឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ វៀតណាម – រុស្ស៊ី ក្នុងសម័យកាលថ្មី ដែលផ្តល់តំលៃសេដ្ឋកិច្ចដល់ប្រទេសទាំងពីរ។ 


រហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនសាជីវកម្ម Vietsovpetro បានរុករកប្រេងឥនន្ធៈពីជាន់ថ្មីនៃគ្រឹះស្ថានជាង ២២០ លានតោន បរិមាណ LPG និង condensat ជាង ១៥ លានតោន ដែលទទួលបាន ៧៥ ពាន់លានដុល្លារអាមេរិក រួមចំណែកសំខាន់ៗ ក្នុងថវិការជាតិ។ ប្រមូលផ្តុំនិងផ្គត់ផ្គង់ឧស្ម័នដល់រោងចក្រអគ្គីសនីបារៀ (Ba Ria) ភូមី (Phu My) ញ៉ឹនត្រាច (Nhon Trach) ៣០ ពាន់លានម៉ែត្រគុប។

ព្រមទាំង ដោះស្រាយការខ្វះខាតថាមពល ជាតិដុត និងជី នៅពេលស្ថានភាពប្រទេសជាតិកំពុងជួបការលំបាក។

នាបច្ចុប្បន្ននេះ បណ្តាអណ្តូងប្រេងឥនន្ធ នៅអណ្តូងរ៉ែ បាច់ហូ (Bach Ho) អណ្តូងរ៉ែ រ៉ុង (Rong) បានរុករក ក្នុងអំឡុងពេល ៣០ ឆ្នាំកន្លងមកនេះ ដោយក្រុមហ៊ុនសាជីវកម្ម Vietsovpetro ដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយបង្អស់។

លោក ង ធឿងសាន(Ngo Thuong San)  បានឲ្យដឹងថា ទោះបីបរិមាណប្រេងឥនន្ធៈពីបណ្តាអណ្តូងរ៉ែនឹងបន្ថយតាមពេលវេលា ក៏ដោយ។ ប៉ុន្តែ អ្នកធ្វើការក្នុងវិស័យប្រេងឥនន្ធៈនៅតែជឿជាក់ថា សក្តានុពលប្រេងឥនន្ធៈ ក្នុងខ្ពង់រាបបាតសមុទ្រវៀតណាមនៅតែសម្បូរ៍ និងការសហការជាមួយបណ្តាសម្ព័ន្ធក្រុមហ៊ុនធំៗ នៃប្រទេសរុស្សីនឹងទទួលបានផ្លែផ្កាជាច្រើន./,

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ កាសែតរូបភាពវៀតណាម


បណ្តាអត្ថបទបានផ្សាយ