24/08/2015 10:37 GMT+7 Email Print Like 0

ក្នុងសមិទ្ធិរួមនៃផ្នែកការទូតមានការរួមចំណែករបស់ស្ថាប័នការទូតនៅឯបរទេស


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son (VNP)

ក្នុងឱកាសរំលឹកទិវាផ្នែកការទូតវៀត​ណាម (ថ្ងៃ​ទី២៨ខែសីហា) ឆ្លើយសម្ភាស​អ្នក​យកព័ត៌​មាន​វិទ្យុសម្លេង​វៀត​ណាម​ ប្រចាំនៅសហព័ណ្ធ​រុស្ស៊ី ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំនៅសហព័ន្ធ​រុស្ស៊ី លោក Nguyen Thanh Son បាន​សង្កត់​ធ្ងន់​ថា ក្នុង​សមិទ្ធិរួមនៃ​ផ្នែកការ​ទូតមាន​ការរួម​ចំណែក​ របស់ស្ថាប័នការទូតនៅ​ឯបរទេស។ លោក Nguyen Thanh Son បានចាត់ទុកថា៖

“ទំនាក់​ទំនង​រវាងវៀតណាម និងសហព័ន្ធរុស្ស៊ីបន្តទំនាក់ទំនង​យ៉ាងល្អប្រសើរ​រវាងវៀត​ណាម-សហភាព​ស៊ូវៀត​មុន​នេះ។ យើង​កំពុង​អនុវត្តគោល​នយោបាយ​កិច្ច​ការ​បរទេស​ មិន​ត្រឹម​តែ​អនុវត្ត​ល្អ​ការ​ទូត​ប្រជា​ជន​ជាមួយ​ការទូត​ផ្លូវ​ការ​ប៉ុណ្ណោះ​ទេ ថែមទាំងកាណាល់​ផ្សេងៗ​ក្នុងបរិយាកាស​សមាហរណកម្ម​ទៀតផ​ង​។”

​ខណៈដែល​វៀតណាម​កំពុង​សមាហរណកម្ម​អន្តរជាតិ យ៉ាងខ្លាំងក្លានាបច្ចុប្បន្ន​ឯកអគ្គរដ្ឋទូត Nguyen Thanh Son បានចាត់ទុកថា គោល​នយោបាយ​កិច្ច​ការបរទេស​របស់​វៀត​ណាម​ គឺ​បន្ត​អនុវត្ត​សកម្មសតិ​អារម្មណ៍​ការទូត​លោក​ប្រធាន​ហូជីមិញ​ប្តេជ្ញា តាមគោលមាគ៌ា​ដើម្បីទប់ទល់ នឹងបំរ៉ែបំរួល​តាមកាលៈ​ទេសៈ ម្ចាស់​ការ​ក្នុង​សហគមន៍​​ពិភពលោក៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ