31/10/2015 09:59 GMT+7 Email Print Like 0

ក្នុងរយៈពេល១០ខែ សេដ្ឋកិច្ចវៀតណាមបន្តស្ដារយ៉ាងច្បាស់លាស់


ក្នុងរយៈពេល១០ខែ សេដ្ឋកិច្ចវៀតណាមបន្តស្ដារយ៉ាងច្បាស់លាស់

នាថ្ងៃទី២៩ខែតុលាឆ្នាំ២០១៥ នៅទីស្ដីការ​រដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន​ធ្វើ​អធិបតី​ភាពសម័យ​ប្រជុំ​រដ្ឋាភិ​បាល​សាមញ្ញខែតុលា។ បណ្ដា​សមាជិក​រដ្ឋាភិបាល​បាន​ប្រមូល​ផ្ដុំវាយ​តំលៃ​ស្ថាន​ភាព​​សេដ្ឋកិច្ច​សង្គម ខែតុលានិង​១០ខែ​កន្លង​ទៅ ពិភាក្សា​ឯកភាព​វិធាន​ការ​បញ្ជា​ណែនាំ​គ្រប់​គ្រង​ខឿន​សេដ្ឋកិច្ច​​ដោយ​​ការប្តេជ្ញាចិត្ត​ទទួល បានយ៉ាងខ្ពស់បំផុតគោលដៅភារកិច្ច ដែលបានដាក់ចេញក្នុង​ឆ្នាំនេះ ទន្ទឹម​នឹង​នោះ​ផ្ដល់​យោបល់លើបញ្ហាសំខាន់​ៗផ្សេងៗទៀត។

ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​សំណូមពរថា​ក្នុងរយៈ​ពេល២ខែនៅ​សេស​សល់​នៃឆ្នាំ​នេះ ក្រសួងស្ថាប័ន​ដំបន់ប​ន្ត​ខំប្រឹង​ប្រែង​ប្តេជ្ញា​និង​ព្រម​ៗ គ្នា​វិធាន​ការ​សំដៅ​អនុវត្ត​ទទួល​បាន​ និង​លើក​ពីគោល​ដៅភារកិច្ច ដែលបានដាក់​ចេញក្នុងឆ្នាំនេះ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា ការកាត់​បន្ថយ​ភាពក្រីក្រគឺជាគោលនយោបាយល្អរបស់បក្សនិង​រដ្ឋ។ រដ្ឋាភិបាលឯកភាពលើ​វិធានការស្វែង​រក​វិធាន​ការ​បង្កើន​​បន្ថែម​ចំនួ​នប្រាក់៨លានលានដុង សំរាប់កិច្ចការកាត់បន្ថយ​ភាពក្រីក្រពហុ​ទិស​ដៅ​ក្នុងឆ្នាំខាងមុខ។ នៅ​កិច្ច​​ប្រជុំ​នេះដែរ បណ្ដាសមាជិក​រដ្ឋាភិ​បាល​ក៏ផ្ដល់​មតិ​អំពី​ការ​បន្តរក្សា​សកម្មភាព ​នៃមូល​និធិ​បង្ការ​ប្រឆាំង​បទ​ល្មើស​​ឯកភាពអត្រាប្តូរប្រាក់ជាដើ​ម៕

 

តាម - VOV5 វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ