13/07/2020 13:29 GMT+7 Email Print Like 0

ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ Ninh Binh បើកចំណាយ ៧២% នៃចំនួនទុនវិនិយោគសាធារណៈ


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗខេត្ត Ninh Binh
 

នាព្រឹក​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០២០ នេះ នៅទីក្រុង Ninh Binh នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ​បានអញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Ninh Binh។ 

 
ថ្លែងនៅក្នុង​ជំនួបធ្វើការនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា នេះគឺជាកម្មវិធី ដើម្បីពិនិត្យ​មើលវឌ្ឍនភាព នៃការបើកចំណាយទុនវិនិយោគសាធារណៈដើមដំបូងរបស់នាយករដ្ឋ មន្រ្តី និង​របស់​ក្រសួងនានាជាមួយមូលដ្ឋាន។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ថ្នាក់ដឹកនាំខេត្ត ត្រូវមាន​ការ​ប្តេជ្ញា​ចិត្តជាក់លាក់ លើការបើកចំណាយទុនវិនិយោគ សាធារណៈ។
 
យោងតាម​របាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្ត Ninh Binh ថា ទោះបីជា​ជួបការ​លំបាក​ដោយ​សារ​កូវីដ​ ១៩ ក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ខេត្ត Ninh Binh បានបើកចំណាយប្រមាណ ៧២% នៃទុន​វិនិយោគ​សាធារណៈ។ ខេត្ត Ninh Binh សន្យាថា នឹងបញ្ចប់ការ បើកចំណាយ ១០០% នៃទុន​វិនិយោគ​សាធារណៈ​ក្នុង​ឆ្នាំនេះ​ ប្រហែលជានឹងបញ្ចប់ឆាប់ៗនេះ ពោលគឺខែតុលាខាងមុខតែម្តង។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ថា Ninh Binh មានបទ​ពិសោធន៍​ជាច្រើន​ក្នុងការ​បើកចំណាយ​ទុនវិនិយោគ​សាធារណៈ​ មានវិធានការយ៉ាងម៉ឺងម៉ាត់និងសកម្មក្នុងការបោសសំអាតផ្ទៃក្រឡាដី ដោយមាន​ការផ្សារ​ភ្ជាប់ការ​ទទួលខុសត្រូវរវាងថ្នាក់ដឹកនាំស្រុកនិងក្រុង រួមចំណែកជួយឲ្យការងារ​បោសសំ​អាត​ផ្ទៃក្រឡា​ដីដំណើរ​ការយ៉ាង​ឆាប់​រហ័ស៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ