17/01/2018 15:16 GMT+7 Email Print Like 0

"ក្តីសុបិននូវតន្ត្រី" របស់សិល្បការិនី ត្រាងទ្រីញ (Trang Trinh)

បញ្ចប់​ការ​សិក្សា នៅ​វិទ្យាស្ថាន​តូរ្យតន្រ្តីចក្រភពអង់គ្លេស និងបានទទួល​ពាន​រង្វាន់​ភ្លេង​អន្តរជាតិ​ជា​ជ្រើន សិល្បការិនីព្យាណូ ទ្រីញម៉ាយ​ត្រាង (Trinh Mai Trang) (ឈ្មោះហៅក្រៅ ត្រាងទ្រីញ (Trang Trinh)) មានលក្ខណៈគ្រប់គ្រាន់ ដើម្បី​​ទទួលភាពល្បី​ល្បាញ​ នៅ​លោក​ខាង​លិច ប៉ុន្តែ​​ សិល្បការិនី​រូបនេះ​បាន​ជ្រើសរើស​ស្រុក​កំណើត - ទីកន្លែង​​ដែល​លោកស្រី​អាច​អនុវត្តន៍​​ក្តី​សុបិន​ អំពីតន្ត្រី​បុរាណ​ តាម​រចនាបទ​របស់​ខ្លួន។

សិល្បការិនី អនុវត្តន៍ "ក្តីសុបិននូវតន្ត្រី" នៅស្រុកកំណើត

សិល្បការិនី ត្រាងទ្រីញ (Trang Trinh) បានណាត់និងធ្វើបទសម្ភាសជាមួយយើងខ្ញុំ នៅគេហដ្ឋានរបស់លោកស្រី ពីព្រោះនៅទីនោះ សិល្បការិនីរូបនេះនឹងងាយស្រួលចែករំលែកអនុស្សាវរីយ៍អ្វីៗ ពាក់ព័ន្ធនឹងតន្ត្រី។

ក្នុងការសម្ភាសនេះ សិល្បការិនី ត្រាងទ្រីញ (Trang Trinh) ឲ្យយើងខ្ញុំមើលសំបុត្រមួយមិនពាក់ព័ន្ធនឹងតន្ត្រី ៖ នោះគឺសបុត្ររបស់កូនសិស្សស្រីម្នាក់ “រៀនក្នុងថ្នាក់ពិសេស”  ថ្នាក់សំរាប់ក្រុមស៊ីមហ្វូនីថ្នាលតូរ្យតន្ត្រីអស្ចារ្យ (MOC)។ នេះគឺថ្នាក់រៀនពិសេស ពីព្រោះ សមាជិកក្នុងក្រុមនេះគឺកុមារមានជីវភាពរស់នៅលំបាក ក្នុងរដ្ឋធានីហាណូយ បានបង្រៀនភ្លេងបុរាណ។

កូនសិស្សស្រីម្នាក់នេះបានផ្ញើសំបុត្រមួយជូនដល់អ្នកគ្រូត្រាងទ្រីញ (Trang Trinh) នៅពេល​ត្រឡប់ជួបជុំជាមួយគ្រួសារ បន្ទាប់ពីអំឡុងយូរមួយ រស់ម្នាក់ឯង នៅមជ្ឈមណ្ឌលទ្រទ្រង់សង្គម។  អក្សរស្អាត និងចាប់ផ្តើមដោយឃ្លា “ខ្ញុំសូមអរគុណអ្នកគ្រូដែលបានបង្រៀនកូននូវក្តីស្រឡាញ់…” មិននិយាយអំពីតន្ត្រី ប៉ុន្តែនេះគឺសបុត្រមួយក្នុងចំណោមបណ្តាសំបុត្រ ដែលអ្នកគ្រូ ត្រាងទ្រីញ (Trang Tinh) រំភើបចិត្តយ៉ាងខ្លាំងបំផុត។ ពីព្រោះ អ្នកគ្រូ ត្រាងទ្រីញ (Trang Tinh) ជឿជាក់លើទស្សនៈរស់នៅ​របស់​ខ្លួន៖ “តន្ត្រីអាចធ្វើជាច្រើន ប៉ុន្តែបើសិនជាមានក្តីស្រឡាញ់ មនុស្សអាចធ្វើអ្វីៗ”។

បំផុសក្តីស្រឡាញ់ក្នុងមនុស្សម្នាក់ នេះគឺជាការដែលសិល្បការិនី ត្រាងទ្រីញ (Trang Trinh) ចង់ធ្វើ តាមរយៈតន្ត្រី។ សិល្បការិនីរូបនេះជឿជាក់យ៉ាងខ្លាំងថា៖ “តន្ត្រីជាភាសាមួយនៃការរំជួលចិត្ត អាចផ្តល់កម្លាំងចិត្ត ជួយមនុស្សឆ្លងកាត់ការពិបាក ក្នុងជីវភាពរស់នៅ។”


អញ្ជើញលេងព្យាណូក្នុងវង់ភ្លេងធំៗ លើពិភពលោក ប៉ុន្តែ សិល្បការិនី ទ្រីញម៉ាយត្រាង
(Trinh Mai Trang) (ត្រាងទ្រីញ) (Trang Trinh) បានត្រឡប់ស្រុកកំណើតវៀតណាម បន្ទាប់ពីបញ្ចប់
ការរៀនសូត្រនិងជ្រើសរើសការងារពាក់ព័ន្ធនឹងតន្ត្រី តាមរបៀបរបស់ខ្លូន។
នេះគឺជាការអប់រំតន្ត្រីដល់មហាជន។


សិល្បការិនី ត្រាងទ្រីញ (Trang Trinh) ផ្តល់ការបំផុសគំនិតដល់កុមារនៃក្រុមស៊ីមហ្វូនីថ្នាលតូរ្យតន្ត្រីអស្ចារ្យ
(MOC) ដែលបានបង្កើតដោយសិល្បការិនីនិងប្តីរបស់សិល្បការិនីរូបនេះលោក Park Sung Min
(ជនជាតិកូរ៉េខាងត្បូងម្នាក់
)។


សិល្បការិនី ត្រាងទ្រីញ (Trang Trinh) បង្រៀនកុមារ ក្នុងក្រុមស៊ីមហ្វូនីថ្នាលតូរ្យតន្ត្រីអស្ចារ្យ  (MOC) 
ចំណេះដឹងភ្លេងដោយសុទ្ធចិត្ត។


ក្រុមស៊ីមហ្វូនីថ្នាលតូរ្យតន្ត្រីអស្ចារ្យ (MOC) ត្រូវបានសិល្បការិនី ត្រាងទ្រីញ (Trang Trinh) និងសិល្បករព្យាណូ
Park Sung Min ជាប្តីរបស់គាត់ ដែលបង្កើត ដើម្បីបង្កភាពខុសគ្នានៃជីវភាពរស់នៅ
របស់កុមារមានស្ថានភាពលំបាក តាមរយៈភ្លេង។

ទស្សនៈរបស់សិល្បការិនី ត្រាងទ្រីញ (Trang Trinh) អំពីតន្ត្រីបុរាណ៖ “នេះគឺជាទំនងភ្លេងរបស់ព្រះអាទិទេព សូរសម្លេងចលនាក្នុងអវកាស ការផ្តាំផ្ញើរបស់ធម្មជាតិ” សិល្បការិនីរូបនេះកាន់តែចង់ត្រឡប់ទៅស្រុកកំណើត ដើម្បីជួយអ្នកដែលមានជីវភាពរស់នៅលំបាក ហើយជួយកែលំអជីវភាព ដោយតំលៃស្មារតី បង្កើនឆន្ទៈឈានទៅ​មុខនិងក្តីជឿជាក់លើជីវភាពរស់នៅ។

រីឯ សិល្បការិនី ត្រាងទ្រីញ (Trang Trinh) វិញ លោកស្រីជាមនុស្សម្នាក់គ្មាននិស្ស័យពិសេសណាទេ ឬមិនជាអ្នកសកម្មចំពោះព្យាណូនិងតន្ត្រីបុរាណ។ នាឆ្នាំ១៩៩០ សិល្បការិនី ត្រាងទ្រីញ (Trang Trinh) ដូចនឹងកុមារា កុមារីជាច្រើន​នាក់ទៀត ត្រូវបានឪពុកនិងម្តាយឲ្យទៅរៀនព្យាណូ តាមចលនា ដែលកំពុងរីកចម្រើន សំរាប់គ្រួសារដ៏ធូរធារមួយចំនួន នៅរដ្ឋធានីហាណូយ។ ប៉ុន្តែ ភ្លេងបានបង្វក់និងប្រែប្រួលជីវភាពរស់នៅរបស់សិល្បការិនី ត្រាងទ្រីញ (Trang Trinh) នៅពេលណា ដែលគាត់មិនដឹងទេ។ សិល្បការិនី ត្រាងទ្រីញ (Trang Trinh) បានចូលរួម ក្នុងក្រុម“ជំនួយតន្ត្រីបុរាណ”  ហើយជួយប្រភេទភ្លេងនេះបំពេញបេសកកម្មនូវការតភ្ជាប់ក្តីស្រឡាញ់ ថែមទាំងធ្វើឲ្យសុក្រិតចរិតរបស់មនុស្ស ផងដែរ។

ហេតុនេះ នៅពេលកំពុងរៀនសូត្រ នៅប្រទេសអង់គ្លេស សិល្បការិនី ត្រាងទ្រីញ (Trang Trinh) បានរក្សាទុកនិងរៀបចំដំណើរការដ៏វែងៗ លើរថយន្តដឹកជញ្ជូនក្តីសុបិនតន្ត្រី ទៅកាន់ស្រុកកំណើត។ សំបុត្ររបស់កុមារីម្នាក់ដូចជាការលើកទឹកចិត្ត ហើយជើងរថយន្តរបស់សិល្បការិនី ត្រាងទ្រីញ (Trang Trinh) កំពុងធ្វើដំណើរតម្រង់ទិសហើយ និងក្តីសុបិនរបស់សិល្បការិនី កំពុង“អនុវត្ត”។


ឈានមុខគេ តាមទិសដៅនូវតន្ត្រីដ៏ថ្មី នៅប្រទេសវៀតណាម

ក្រុមស៊ីមហ្វូនីថ្នាលតូរ្យតន្ត្រីអស្ចារ្យ (MOC) (Miracle Choir & Orchestra) គឺជាតំណាងតែមួយគត់របស់ប្រទេសវៀតណាម ដែលបានលើកតំកើង ដោយការចូលរួមក្នុងគម្រោងថតសម្លេងនិងថត MV របស់ single ក្រុម Human Kind ត្រូវផ្សព្វផ្សាយ លើទូទាំងពិភពលោក ដោយក្រុមហ៊ុនល្បីឈ្មោះ Universal Music Operation នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ក្រុមស៊ីមហ្វូនីថ្នាលតូរ្យតន្ត្រីអស្ចារ្យ (MOC)  ( Miracle Choir & Orchestra) បានបង្កើតរាប់កុមាដែលមានស្ថានភាពរស់នៅលំបាក ក្នុងភូមិសាស្ត្ររដ្ឋធានីហាណូយ នាខែតុលា ឆ្នាំ២០១៣ ដោយសិល្បការិនី ត្រាងទ្រីញ (Trang Trinh) និងប្តីរបស់គាត់ (សិល្បករជនជាតិកូរ៉េខាងត្បូងម្នាក់លេងព្យាណូ) ។

បើសិនទស្សនៈរបស់សិល្បការិនី ត្រាងទ្រីញ (Trang Trinh) បានបន្តកម្លាំងស្មារតី សំដៅមនុស្សសុទ្ធតែឆ្លងកាត់ការលំបាកនិងឧបសគ្គ ក្នុងជីវភាព។ ហេតុនេះ ក្នុងថ្នាក់រៀនរបស់សិល្បការិនី ត្រាងទ្រីញ (Trang Trinh) បានជួយឧបត្ថម្ភកុមារ ដែលស្ថានភាពរស់នៅលំបាក ដើម្បីយល់ដឹងយ៉ាងច្បាស់លាស់ និងហាត់ពត់ចរិត តាមរយៈលេងព្យាណូ។ ដើម្បីលេងព្យាណូ អ្នករៀនត្រូវឧស្សាហ៍ព្យាយាម និងហាត់ពត់សមត្ថភាពវិភាគ (បទភ្លេង)។ របៀបអប់រំនេះរបស់សិល្បការិនី ត្រាងទ្រីញ (Trang Trinh) បានជួយសមាជិក ក្នុងក្រុមស៊ីមហ្វូនីថ្នាលតូរ្យតន្ត្រីអស្ចារ្យ (MOC) បង្កើតចរិត និងទទួលបានភាពជោគជ័យជាក់ស្តែង។

សិល្បការិនី ត្រាងទ្រីញ (Trang Trinh) បានចែករំលែក៖ “ផ្លូវវែងឆ្ងាយ ដែលសិល្បការិនី ត្រាងទ្រីញ (Trang Trinh) ទៅតាម គឺការងារអប់រំភ្លេងសំរាប់មហាជន។ សិល្បការិនី ត្រាងទ្រីញ (Trang Trinh) បានឧទ្ទេសនាម ៖ ខ្ញុំជាសិល្បការិនីម្នាក់បានសម្តែង  - អប់រំ ”។ ទិសដៅនេះនៅតែប្លែកៗ ថ្មី នៅប្រទេសវៀតណាម ទោះបីទិសដៅអប់រំតន្ត្រីបានដឹងទូទៅ លើពិភពលោករួចហើយ។

តាមទិសដៅខាងលើនេះ សិល្បករបានតភ្ជាប់រវាងលទ្ធភាពសម្តែងជាស្ទាត់ជំនាញ និងការងារអប់រំ សំដៅរកឃើញ បំផ្លាញចោលរបាំងនូវពេលវេលានិងចំណេះដឹង សំដៅទស្សនិកជនអាចស្តាប់តន្ត្រីបុរាណ ដោយការឧទ្ទេសនាមប្រភេទភ្លេងនេះប្រកបដោយច្នៃប្រឌិត។ បំណងប្រាថ្នាបំផ្លាញ “ម៉ាកតន្ត្រីសំរាប់អ្នកប្រាជ្ញ” បានជំរុញសិល្បការិនី ត្រាងទ្រីញ (Trang Trinh) អនុវត្តគម្រោងច្នៃប្រឌិតមួយចំនួន។


សិល្បការិនី ត្រាងទ្រីញ (Trang Trinh) ចង់សមាជិកទាំងឡាយ ក្នុងក្រុមស៊ីមហ្វូនីថ្នាលតូរ្យតន្ត្រីអស្ចារ្យ
(MOC) របស់គាត់បានជាសម្រេចបច្ចេកទេសភ្លេង ដើម្បីអ្វីៗ ក្លាយទៅជាល្អប្រសើរ មុនពេលសម្តែង។


ពេលវេលាហ្វឹកហាត់របស់ក្រុម ស៊ីមហ្វូនីថ្នាលតូរ្យតន្ត្រីអស្ចារ្យ (MOC)
មុនពេលសម្តែង ក្នុងរាត្រីតន្ត្រី Sing for Join។


ក្តីសប្បាយរីករាយ បន្ទាប់ពីបង្រៀនភ្លេងដល់កុមារ ក្នុងក្រុមស៊ីមហ្វូនីថ្នាលតូរ្យតន្ត្រីអស្ចារ្យ (MOC)។

តន្ត្រីបុរាណដែលសិល្បការិនី ត្រាងទ្រីញ (Trang Trinh) បានឧទ្ទេសនាមដល់មហាជន តាមការប្រៀបរបស់អ្នករួមការងារ “មិនមែនជាតន្ត្រីបុរាណសុទ្ធទេ”។  ប៉ុន្តែប្រភេទភ្លេងនេះធ្វើទស្សនិកជនងាយស្រួលយល់នូវសារនិងតំលៃវប្បធម៌មនុស្សជាតិរពីបទភ្លេង។ ឧទាហរណ៍ រាត្រីតន្ត្រី “ទិនានុលេខព្យាណូ” (ឆ្នាំ២០១១)។ មិនសម្តែងតាមរបៀបប្រពៃណី សិល្បការិនី ត្រាងទ្រីញ (Trang Trinh) បាននាំទស្សនិកជនចូលក្នុងរឿង ដោយការរៀបរាប់៖ “នាពេលនោះ ខ្ញុំ...” ទស្សនិកជនប្រហាក់ប្រហែលជាសាក្សី ដោយស្តាប់និងមើលរឿងរាវទាំងនេះប្រកបដោយរស់រវើក​។​

សិល្បការិនី ត្រាងទ្រីញ (Trang Trinh) តាមដានរបៀបសម្តែងយ៉ាងច្នៃប្រឌិត។ តាមនោះ មហាជនមិនត្រឹមតែស្តាប់ភ្លេងតែប៉ុណ្ណោះ ថែមទាំងមើលនិងយល់ភ្លេង តាមរយៈភាសារួម នេះជាការរំជួលចិត្ត។ ភាសាប្រភេទនេះបានសម្តែងតាមរបៀបសិល្បការិនី ត្រាងទ្រីញ (Trang Trinh)  ប្រកបដោយពេញលេញនូវមនោសញ្ចេតនានិងស្មោះចិត្ត។  

បន្ទាប់ពី ៤ ឆ្នាំអនុវត្តក្តីសុបិនរបស់ខ្លូននិងទទួលបានភាពជោគជ័យដែលគួរឲ្យកត់សម្គាល់ សិល្បការិនី ត្រាងទ្រីញ (Trang Trinh) បន្តឧស្សាហ៍ព្យាយាមតាមដ្ឋានផ្លូវភ្លេងបុរាណរបស់ខ្លួន នៅប្រទេសវៀតណាម./.

អត្ថបទ៖ ត្រាងទ្រីញ រូបថត៖ វៀតគឿង

បណ្តាអត្ថបទបានផ្សាយ