ក្តីសង្ឃឹមមួយទៀតសំរាប់វិបត្តិបំណុលនៅក្រិក (Image: VNA)
នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំរបស់ក្រិក បារាំង អាល្លឺម៉ង់និងសហភាពអឺរ៉ុប (EU) ទទួលបានកិច្ចព្រមព្រៀងស្តីអំពីការផ្តល់ជំនួយខាងហិរញ្ញវត្ថុសំរាប់ក្រិក។ អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
ប្រធានាធិបតីបារាំង លោក Francois Hollande និងប្រធានក្រុមប្រឹក្សារអឺរ៉ុបលោក Donald Tusk រួមជាមួយនាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras បាននាំចេញការផ្តើមគំនិត ពោលខាងលើក្នុងកិច្ចប្រជុំចតុភាគីដែលបានបិទបញ្ចប់នាព្រឹកថ្ងៃទី ១៣ កក្កដា នៅខាងក្រៅសន្និសីទកំពូលចាយប្រាក់អឺរ៉ូ (Eurozone) នៅទីក្រុង Brussels បែលហ្ស៊ីក។ ការផ្តើមឡើងនេះនឹងត្រូវបានបញ្ជូនដល់ថ្នាក់ដឹកនាំប្រទេស Eurozone ចំនួន ១៩។ ក្នុងសេចក្តីប្រកាសដោយឡែកមួយលើបណ្តាញសង្គម Twitter អ្នកនាំពាក្យរបស់លោក Tusk បានឲ្យដឹងថា៖ កញ្ចប់ប្រាក់ជំនួយនេះ មានតំលៃប្រមាណ ៨៦ ពាន់លានអឺរ៉ូ។ ប៉ុន្តែបណ្ដាថ្នាក់ដឹកនាំ Eurozone នឹងពិនិត្យមើលឡើងវិញនាសន្និសីទខាងមុខ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាយករដ្ឋមន្ត្រីក្រិកបានពិនិត្យមើលលទ្ធភាពរៀបចំការបោះឆ្នោតមុនកាលកំណត់នៅប្រទេសនេះនាសរទរដូវ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម