18/03/2015 11:51 GMT+7 Email Print Like 0

កំលាំងប៉ូលីស​វៀត​ណាម​-ស្ថាប័ន​ស៊ើបការសហ​រដ្ឋអាមេរិក​ជំរុញកិច្ច​សហប្រតិ​បត្តិការ

កំលាំងប៉ូលីសវៀតណាម-ស្ថាប័នស៊ើបការសហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការ (Image: VNA)

នាថ្ងៃទី១៦ខែមិនាឆ្នាំ២០១៥ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអាមេរិក រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀត​​ណាម នាយឧត្តមសេនីយ៍ Tran Dai Quang បានជួប ចរចារ​ជាមួយការិ​យាល័យស៊ើប​ការអង្គេត​សហរដ្ឋ​អាមេ​រិក (FBI) លោក James​Comey។ នៅទីនេះ ភាគីទាំង ២ បាន​ឯកភាព​ជំរុញ​កិច្ចសហ​ប្រតិបត្តិ​ការរវាង​កំលាំង​​ប៉ូលីសវៀត​ណាមជា​មួយ FBI តាមរយៈ​បណ្ដាយន្តការដែលមានស្រាប់ស្រាវ​ជ្រាវនិង​ដំណើរ​ការ​ចរចារ​ឆ្ពោះ​​ទៅចុះ​ហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំដៅ​កសាងក្របខ័ណ្ឌ​គតិយុទ្ធ​ក្នុងការ​បង្ការ​ប្រឆាំង​ជន​​​ល្មើសដែលក្នុងនោះមានកិច្ច​​ព្រមព្រៀងបត្យាប័ន។ ក៏ក្នុងឱកាសនេះដែរ​លោករដ្ឋមន្ត្រី Tran Dai Quang បា​ន​​ប្រគល់មេដៃអនុស្សារវរីយ៍សំ​រាប់អតីតតំណាង​របស់ FBI ប្រចាំនៅកម្ពុជា​និង​វៀតណាម លោកស្រី Sharon Kuo ដោយសារមាន ការួមវិភាគទានក្នុងទនាក់​ទំនង​សហប្រតិបត្តិការ បង្ការប្រឆាំង​នឹងបទ​ល្មើរ​វាង​កំលាំង​​ប៉ូលីរវាងប្រទេស​​ទាំង​២។ ថ្នាក់ដឹកនាំទាំង​២រូបបានធ្វើជាកស្សិណសក្សីពិ​ធីចុះហត្ថលេខា​លើ​ពិធី​សារ​ស្តី​​អំ​ពីការ​ដែល FBI ផ្ទេរប្រគល់ software ពិនិត្យបញ្ជាក់ ADN សំរាប់​ប៉ូលីស​វៀតណាម ផងដែរ៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ