01/12/2017 00:01 GMT+7 Email Print Like 0

កំពឹសចៀនស្រួយអមនំក្រៀប

កំពឹសនៅ​​​បឹងបួរ​​ត្រពាំង​តែង​ផ្សារភ្ជាប់​នឹង​​វ័យ​កុមារ​ម្នាក់​ៗ​ នៅ​រាល់​​​រដូវ​ទឹក​ជន់​មក​ដល់​។ កំ​ពឹស​ស្រស់​ៗ យើង​អាច​ច្នៃ​ជា​ម្ហូបឆ្ងាញ់​​ៗ​រាប់​សិប​មុខ ​​ដូចជា​៖ កំពឹស​ឆា​ម្នាស់ កំពឹស​ឆាផ្កា​គូឆាយ​ កំពឹស​លីង​ និង​កំពឹស​ស្ល​ម្ជូរ​ជាដើម​។ ប៉ុន្តែ​ចំណាប់​​អារម្មណ៍​បំផុត​ គឺ​មុខ​ម្ហូប​កំពឹសចៀន​ស្រួយ​អម​នំ​ក្រៀប​។​

កំពឹស​ស្រស់​លាង​ស្អាត​ ទុក​ស្ងួត​ទឹក​ រួច​ប្រឡាក់​ម្សៅ​ចៀន​ឲ្យ​សព្វ​។ បន្ទាប់​មក​ យក​ទៅ​ចៀន​លើ​ភ្លើង​ឆេះ​ពេញ​ទំហឹង​ ដល់​មានពណ៌​លឿង ​រួច​ស្រង់​ចេញ​ទុក​ឲ្យ​ស្រក់​ខ្លាញ់​អស់​។ ពេល​ចៀន​លើ​ខ្លាញ់​​ក្តៅ​ខ្លាំង​ សម្បក​កំពឹស​​នឹង​ប៉ោង​​ឡើង​ មើលទៅ​គួរឲ្យ​ចង់​ញ៉ាំ​។

បន្ទាប់​មកទៀត​ ​ ខ្ទឹម​ចិញ្ច្រាំ​ត្រូវ​បាន បំពងខ្លាញ់​​​ឡើង​ពណ៌​លឿង​ រួច​ច្របល់​ជាមួយ​កំពឹស​ចៀន​។ បន្ថែម​ទឹក​ត្រី​ល្មម​ហូប​ គឺច្នៃ​បានម្ហូប​កំពឹស​ចៀន​ស្រួយ​អម​នំក្រៀប​​ដ៏​ឈ្ងុយ​ឆ្ងាញ​ទាក់​ចិត្ត​មនុស្ស​។​

     

 ជ្រើស​​រើស​​កំពឹស​ស្រស់​ លាងឲ្យ​ស្អាត​ និង​ទុក​ឲ្យស្ងួត​ទឹក​។​

 
ច្របល់​ជាមួយ​ម្សៅ​ចៀន​ស្រួយឲ្យ​សព្វ​​។​

 
ខ្ទឹម​ចិញ្រ្ចាំត្រូវ​បាន​បំពង​​​ខ្លាញ់​ឡើង​ពណ៌​លឿង​ រួច​ច្របល់​ជាមួយ​កំពឹស​ចៀន​ បន្ថែម​ទឹក​ត្រី​​គឺ​អាច​ហូប​បាន​។​

 
ទៀប​កំពឹស​និង​​ខ្ទឹមបំពង​ខ្លាញ់​ពណ៌​​លឿង​ ពិសាជាមួយ​នំ​ក្រៀប​ស្រួយ​ៗ​។​

បេះ​បន្ទះ​នំ​ក្រៀប​ស្រួយ​ៗ ចូក​យក​កំពឹស​និង​ខ្ទឹមបំពងខ្លាញ់​​ពណ៌លឿង​ យក​មក​​​ពិសា​ មិត្ត​នឹង​​ទទួល​បាន​រសជាតិ​ផ្អែមៗ​ នៅ​លើ​រាល់​កំពឹស​ចៀន​ស្រួយ​ៗ៕


 អនុវត្ត​ដោយ​ចុង​ភៅ​ ង្វៀន​ត្រុង​ថាញ​ (Nguyen Trung Thanh) ភោជនីយដ្ឋាន​ម្ហូប​ឆ្ងាញ់​វៀតណាម​ លេខ​៧២/១ ផ្លូវ​ត្រឹន​ក្វឹក​ថាវ​ (Tran Quoc Thao)​ សង្កាត់ទី​៨ ខណ្ឌ​៣ ទីក្រុង​ហូជីមិញ​។

 អត្ថបទនិង​រូបថត៖  ង្វៀ​ន​ឡឹន​
 

បណ្តាអត្ថបទបានផ្សាយ