29/01/2019 10:16 GMT+7 Email Print Like 0

កំពង់ផែដាណាំងបើកសម្ពោធខ្សែដឹកជញ្ជូនត្រង់ទៅកាន់ជប៉ុន

 ក្រុមហ៊ុននាវា SITC បានបើកសម្ពោធជាផ្លូវការខ្សែដឹកជញ្ជូនសេវាកម្ម ដាណាំង-ជប៉ុន នៅកំពង់​ផែដាណាំង។ ខ្សែដឹក​ជញ្ជូននេះនឹងចាប់ផ្ដើមពីកំពង់ផែ ដាណាំង ហើយឆ្លង​កាត់​ទីក្រុង​Ningbo និង Shanghai របស់ប្រ​ទេស​ចិន​ ហើយ ទីក្រុង Hakata និងទីក្រុង Moj​i របស់​ជប៉ុន។

លោក Nguyen Huu Sia អគ្គនាយក ក្រុមហ៊ុនភាគហ៊ុនកំពង់ផែដាណាំង បានអោយដឹងថា៖ “ខ្សែដឹកជញ្ជូន​ត្រង់​ទៅ​ជប៉ុន​នឹងជួយសន្សំសម្ចៃពេលវេលាដឹក​ជញ្ជូន។ មុ​ន នេះត្រូវ​ចំណា​យ​រយៈ​​ពេល១២ថ្ងៃ ប៉ុន្តែឥឡូវ​នេះបាន​ចុះនៅត្រឹម​៧​ថ្ងៃតែ ប៉ុណ្ណោះ។ ខ្សែដឹក​ជញ្ជូននេះ​នឹង​ធ្វើ​អោយ​ទំនិញ​នៃតំបន់ភាគកណ្ដា​លទាំង​មូល ជាពិសេសគឺ​ទំនិញ​នាំចេញ​ទៅជប៉ុន នឹងត្រូវបាន​ប្រមូល​ផ្ដុំនៅ​កំព​ង់​ផែ ដាណាំង”។​
 
​ក្នុងឆ្នាំ​២០១៨ បរិមាណទំនិញឆ្លងកាត់កំ​ពង់ផែដាណាំងគឺ៨លាន៦សែន​តោន។ ក្នុងឆ្នាំ២០១៩ កំពង់ផែន​នេះគ្រោង​នឹង​ទទួលបរិមាណទំនិញចំនួន៩​លានតោន៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ