07/10/2021 12:16 GMT+7 Email Print Like 0

កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងស្ទុះងើបឡើងវិញនៅត្រីមាសទី ៤

អ្នកជំនាញ Standard Chartered ក៏បានវាយតម្លៃផងដែរថា ស្ថានភាពជំងឺរាតត្បាតរួមជាមួយវិធានការប្រឆាំងនឹងការរីករាលដាលដែលអនុវត្តន៍ក្នុងរយៈពេលយូរអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលខ្លីនិងវែង។

យោងតាមលោក Tim Leelahaphan សេដ្ឋវិទូទទួលបន្ទុកប្រទេសថៃនិងវៀតណាមនៅធនាគារ Standard Chartered បានអោយដឹងថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមទំនងជានឹងងើបឡើងវិញនៅត្រីមាសទី ៤ ឆ្នាំ ២០២១។ ប្រការនេះអាស្រ័យលើដំណើរការបើកទ្វារឡើងវិញរបស់អង្គភាពអាជីវកម្មនិងសកម្មភាពធ្វើអាជីវកម្ម។ ធនាគារនេះក៏ជឿជាក់ផងដែរថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់វៀតណាមនឹងបង្កើនល្បឿននៅឆ្នាំ ២០២២ និងរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំក្រោយក្នុងអត្រា ៧%ជាពុំខាន។

អ្នកជំនាញ Standard Chartered ក៏បានវាយតម្លៃផងដែរថា ស្ថានភាពជំងឺរាតត្បាតរួមជាមួយវិធានការប្រឆាំងនឹងការរីករាលដាលដែលអនុវត្តន៍ក្នុងរយៈពេលយូរអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលខ្លីនិងវែង។ ថ្វីត្បិតដូច្នេះក៏ដោយ ពាណិជ្ជកម្មវៀតណាមនៅតែរក្សារឹងមាំទាំងក្នុងរយៈពេលខ្លីនិងមធ្យមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ