07/02/2018 06:12 GMT+7 Email Print Like 0

កំណើនគួរឲ្យចាប់អារម្មណ៍ក្នុងឆ្នាំ២០១៧អំពីបរិមាណភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាម

តាមការធ្វើស្ថិតិដែលទើបនឹងបានប្រកាសរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) វៀតណាមឈរលំ ដាប់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេសចំនួន ១០ ដែលទទួលបានកំណើនទេសចរណ៍យ៉ាងខ្លាំងបំផុតលើពិភពលោក  នាដើមឆ្នាំ២០១៧ ហើយនាំមុខគេនៅទ្វីបអាស៊ីអំពីល្បឿនអភិវឌ្ឍន៍ទេសចរណ៍។

ភ្ញៀវទេសចរអន្តរជាតិដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem រដ្ឋធានីហាណូយ (រូបថត៖ VOV)

នេះជាលទ្ធផលនៃបណ្ដាដំណោះស្រាយរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំបន់ នានា សំដៅអភិវឌ្ឍន៍ទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ប្រទេសជាតិ។ ក្នុងឆ្នាំ២០១៧វិស័យទេសចរណ៍វៀតណាមបន្តរក្សាសន្ទុះកំណើនគួរឲ្យចាប់អារម្មណ៍ ដោយទទួលភ្ញៀវទេសចរអន្តរជាតិជាង១៣លាននាក់កើន ២៨% បើប្រៀបនឹងឆ្នាំទៅមិញ។ កំរិតកំណើននេះបានរួមចំណែកបង្កើនចំណូលនៃផ្នែក ទេសចរណ៍ឡើដល់ទៅ ​៥១៥ ​ពាន់​លាន​ដុង​ ស្រូបយក៧% GDP ជាតិទាំង មូល។

ចំណុចលេចធ្លោនៃផ្នែកទេសចរណ៍គឺ នាដើមឆ្នាំ២០១៧ វៀតណាមបានចេញផ្សាយសេចក្ដីសំរេចចិត្តលេខ ០៨ ស្ដី​ពីការអភិវឌ្ឍផ្នែកទេសចរណ៍ឲ្យក្លាយទៅ ជាប្រៀបខ្លាំងនៃខឿនសេដ្ឋកិច្ច ហើយរដ្ឋសភានីតិកាលទី ១៤ បានអនុម័តលើច្បាប់ទេសចរណ៍ (ធ្វើវិសោធនកម្ម) ផងដែរ។ រដ្ឋាភិបាលក៏បានអនុម័តលើគោលនយោបាយ​ចំនួន ២ ស្ដីពីទិដ្ឋាការចំពោះជនបរទេស តាមនោះអនុវត្តន៍សាកល្បង ការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសំរាប់ជនបរទេស​ចូលមកវៀតណាម និងបន្តពន្យាពេលការលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរមកពីប្រទេសអឺរ៉ុបខាងលិចចំនួន ៥ រួមមានអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលីនិងអេស្ប៉ាញ។ ក្រៅពីនោះ ការងារផ្សព្វផ្សាយរូបភាពវៀតណាមក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC ក៏រួមចំណែកបង្កើតឡើងជោគជ័យនៃផ្នែកទេសចរណ៍​វៀត​ណាម​ក្នុងឆ្នាំ២០១៧ដែរ។ លោក Truong Sy Vinh អនុប្រធានវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍទេសចរណ៍បានឲ្យដឹងថា៖

“ភាពខុសប្លែកមុននិងក្រោយពីមានសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយនោះគឺសង្គមទាំងមូលត្រូវ​ផ្តោតសំខាន់ទៅលើការអភិវឌ្ឍទេសចរណ៍ ដើម្បីក្លាយទៅជាប្រៀបខ្លាំងនៃខឿនសេដ្ឋកិច្ច។ ច្បាប់ទេសចរណ៍មានចំណុចថ្មី ថ្មោងជាច្រើនដែរ។ ប្រការនេះនឹងធ្វើឲ្យផ្នែកទេសចរណ៍សមស្របជាមួយស្ថានភាពជាក់ស្ដែងជាង។ ល្បឿនកំណើននៃផ្នែកទេសចរណ៍ក្នុងឆ្នាំ ២០១៦ និងឆ្នាំ២០១៧គឺជិត ៣០%។ គ្មានផ្នែកសេដ្ឋកិច្ចផ្សេងណាមួយដែលទទួលបានកំរិតដូច្នេះឡើយ”។

នាពេលកន្លងទៅ អគ្គនាយកដ្ឋានទេសចរណ៍បានអនុវត្តន៍យុទ្ធនាការជាច្រើន សំដៅពន្លឿនការផ្សព្វផ្សាយទេសចរណ៍នៅទីផ្សារសំខាន់ៗ ព្រមទាំងចូលរួមផ្សារណាត់ទេសចរណ៍អន្តរជាតិជាច្រើន ហើយបានទទួលគណៈប្រតិភូអន្តរជាតិមក ត្រួតពិនិត្យទីផ្សារទេសចរណ៍វៀតណាមដែរ។ លោក Nguyen Van Tuan អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ចាត់ទុកថា៖

“ឆ្នាំ២០១៧ជាឆ្នាំពោរពេញទៅដោយសញ្ញាសម្គាល់និងស្នាដៃដែលមិនធ្លាប់មានតាំងពីមុនមករបស់ផ្នែកទេសចរណ៍​វៀតណាម។លទ្ធផលនៃឆ្នាំដំបូងអនុវត្តន៍ សេចក្ដីសំរេចចិត្តលេខ ០៨ របស់ការិយាល័យនយោបាយនោះ បានសរឲ្យឃើញថា គោលដៅនានាដែលត្រូវបានដាក់ចេញក្នុងឯកសារនេះកំពុងក្លាយទៅជាការពិតជាបណ្ដើរៗ។ សកម្មភាពពន្លឿន ផ្សព្វផ្សាយទេសចរណ៍ ក៏មានការផ្លាស់ប្ដូរថ្មីជាច្រើនក្នុងការទាក់ទាញប្រភពកម្លាំងដែរ។ ពិសេសគឺយន្តការសហប្រតិបតិ្តការសាធារណៈ-ឯកជនតាមរយៈក្រុមប្រឹក្សាពិគ្រោះយោបល់ទេសចរណ៍​”។

កំណើនគួរឲ្យចាប់អារម្មណ៍អំពីបរិមាណភ្ញៀវទេសចរមកវៀតណាមក្នុងឆ្នាំកន្លងទៅ មានការរួមវិភាគទានដ៏ធំ​ធេង​របស់សហគ្រាសទេសចរណ៍នានា។ សហគ្រាសជាច្រើនបានកសាងឡើងពាណិជ្ជសញ្ញាខ្លាំង ដែលមានលទ្ធភាព​ប្រកួតប្រជែងខ្ពស់និងឈានទៅទីផ្សារអន្តរជាតិ។ លោក Tran The Dung អគ្គនាយករងក្រុមហ៊ុន Fiditour បានចែករំលែកថា៖

“ក្រុមហ៊ុន Fiditour ជានិច្ចកាលយកអតិថិជនជាស្នូល។ យើងខ្ញុំវិនិយោគចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ ដើម្បីឃ្លាំមើលគុណភាពសេវាកម្មនៃទួរនីមួយៗ ហើយថែទាំអតិថិជនឲ្យបានល្អបំផុត។ យើងខ្ញុំក៏យកចិត្តទុកដាក់ដល់ការងារបណ្ដុះបណ្ដាលមគ្គុទេសទេសចរណ៍ ដើម្បីអាចនាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត សំរាប់អតិថិជន​ ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួនដែរ”។

ដោយសន្ទុះកំណើនដ៏ខ្លាំងក្លានិងដំណោះស្រាយសមស្រប ផ្នែកទេសចរណ៍វៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅដែលត្រូវបានដាក់ចេញនាពេលខាងមុខ។ វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០២០ នឹង ទ​ទួល​ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិពី ១៧ ដល់ ២០ លាននាក់ ភ្ញៀវទេសចរជាតិចំនួន ៨២ លាននាក់ តាមនោះនាំទេសចរណ៍ក្លាយទៅជាប្រៀបខ្លាំងនៃខឿន សេដ្ឋកិច្ចជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ