20/06/2019 11:05 GMT+7 Email Print Like 0

កំណត់ព្រំប្រទល់,ពង្រីកនិងការពារតំបន់ទ្រនាប់នៃឈូងសមុទ្រ Ha Long


 ទិដ្ឋភាពនៃសិក្ខាសាលា 
 

 សិក្ខាសាលាពិគ្រោះយោបល់ស្តីពីលទ្ធផលនៃការ វាយតម្លៃចំពោះប្រសិទ្ធភាពនៃការគ្រប់គ្រងបេតិក ភណ្ឌធម្មជា​តិ​​ពិភពលោក ឈូងសមុទ្រ Ha Long ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ Ha Long ខេត្ត Quang Ninh ដោយមានការចូលរួម​ពីអ្នកជំនាញជាតិនិងអន្តរជាតិជាង ៦០ នាក់​ផង​ដែរ​។
 
នៅក្នុង​សិក្ខាសាលានេះ អ្នកជំនាញទាំងជាតិនិងអន្តរជាតិបានកំណត់ថា តំបន់ទ្រនាប់នៃតំបន់ឈូងសមុទ្រ Ha L​ong កំពុងត្រូវបង្រួញ​គម្លាត​និង​កំពុង​ប្រឈម​មុខ​នឹងហានិភ័យ​នៃការបំពុល​បរិស្ថាន​និងការគ្រប់​គ្រង​ខ្វះការៀប​ចំផែ​នកា​រ ក្នុងនោះ ចំនួន ៦០% ដែលប៉ះពាល់ដល់បរិស្ថាន​ពីដីគោក ប្រព័ន្ធសណ្ឋាគារ ភោ​ជ​នីយដ្ឋាន​និ​ងរោងចក្រ​នានាតាមបណ្តោយឈូងសមុទ្រ​ Ha Long ជាដើម។
​ 
សាស្ត្រាចារ្យ​បណ្ឌិត Truong Quoc Binh សមាជិកក្រុមប្រឹក្សាបេតិកភ័ណ្ឌវប្បធម៍ជាតិបានមានប្រសាសន៍ ថា ការកំណត់​ព្រំដែនតំបន់ទ្រនាប់ គឺជាការងារចាំបាច់ត្រូវធ្វើភ្លាមៗ៖ “ការកំណត់ព្រំប្រទល់ គឺចាំបាច់និង​បន្ទាន់​។ ​អង្គការ​ UNSECO និងអង្គការនានាលើពិភពលោក ក៏បានផ្តល់អនុសាសន៍ដូច្នេះផងដែរ។ ខេត្ត Quang Ninh គួរ​តែបង្កើតស្ថាប័នសម្រាប់ពិគ្រោះយោបល់ ហើយត្រូវតែជាក្រុមប្រឹក្សាថ្នាក់ជាតិផង។ នៅ ពេលបាន​កំណត់​​ព្រំប្រទល់​ វាមិនចាំបាច់ធ្វើការរុះរើរចនាសម្ព័ន្ធដែលមានស្រាប់ ពោល គឺត្រូវការធ្វើគោរពតាម​ការ​កំណត់​​សម្រាប់​តំបន់ទ្រនាប់នេះតែម្តង”។
 
ការពិ​គ្រោះយោបល់ជាមួយអ្នកជំនាញជាតិនិងអន្តរជាតិនឹងជួយគណៈគ្រប់គ្រង ឈូងសមុទ្រ Ha Long ក្នុង​ការវាយ​តម្លៃចំពោះប្រសិទ្ធភាពនៃការគ្រប់គ្រងបេតិក ភណ្ឌធម្មជាតិពិភពលោកឈូងសមុទ្រ Ha Long ជាពិសេស​ គឺបង្កើតផែនការអភិវឌ្ឍទេសចរនិងដោះស្រាយរាល់ហានិភ័យសម្រាប់ដំណាក់កាល ២០១៧-២០២១ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ