22/12/2018 11:36 GMT+7 Email Print Like 0

កំណត់ទិសដៅដើម្បីទាក់ទាញនិងប្រើប្រាស់ទុនវិនិយោគពីបរទេសប្រកបដោយប្រសិទ្ធភាព


 (រូបថត៖ VGP)

 នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្ត Vinh Phuc ភាគខាងជើងវៀតណាម ឧប នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក​ Trinh Dinh Dung បានអញ្ជើញជាអធិបតីនៅ​ក្នុង សន្និសីទ​អំពីការ​កំណត់​ទិសដៅក្នុង​ការទាក់​ទាញ​និង​ប្រើប្រាស់​ទុន​វិនិយោគពី បរទេសនាពេល​ខាងមុខ​។

សន្និ​សីទ​គឺជាឱកាសដើម្បីរដ្ឋាភិបាលនិ​ងក្រសួង ស្ថាប័ន​នានា​ជួប​សន្ទនា​ជាមួយ​វិនិយោគិន​អំពីការ​ទាក់​ទាញ​និង​ប្រើប្រាស់​ទុន វិនិយោគពីបរទេសនៅវៀតណាម​។
 
តាមការវាយ​តម្លៃរបស់ក្រសួងផែនការនិង​វិនិយោគវៀតណាមអោយដឹងថា ​ក្រោយពី​អនុវត្ត​គោល​មាគ៌ាផ្លាស់​ប្ដូរថ្មីរបស់​បក្សកាលពីឆ្នាំ១៩៨៦​មក វៀតណាម បានសម្រេចសមិទ្ធផល​សេដ្ឋកិច្ចសង្គមដ៏ធំធេងជាច្រើន​។ ប៉ុន្តែ​ក្រៅពីលទ្ធផល​ ដែលសម្រេចបាន គឺការទាក់ទា​ញ ប្រើប្រាស់និងគ្រប់គ្រងទុនវិនិយោ​គពី​បរទេស នៅតែមាន​កំហិត​មួយ​ចំនួន ផ​ងដែរ។ ក្នុងកាលៈទេសៈនោះ ​វៀតណាម​បាន កសាងគម្រោង​ការណ៍​ដោយ​ចំណង​ជើង​ថា “កំណត់ទិសដៅសម្រាប់​ការកែលម្អ របៀបរបប គោលនយោបា​យ លើក​កំពស់​គុណភាព​និងប្រសិទ្ធ​ភាព​ក្នុងការទាក់ ទាញនិងប្រើប្រាស់ទុនវិនិយោគពី​បរទេសដល់ឆ្នាំ២០៣​០”។ គោល​ដៅនៃ​ គម្រោង​ការណ៍​នេះ គឺវាយតម្លៃចំពោះលទ្ធផលអ​នុវត្តគោលមាគ៌ានិងគោល ​នយោបាយ​ធំៗ​របស់​បក្ស​និង​រដ្ឋស្ដីពី​ការ​វិនិយោគ​ពីបរទេស​ ការរួមចំណែករបស់ ប្លុ​កវិនិយោគពីបរទេសចំពោះខឿន​សេដ្ឋកិច្ច វិភាគមូល​ហេតុនៃ​សមិទ្ធផល​ក៏ដូច ជាកំហិត ព្រមទាំងដកបទពិសោធ​ន៍ផ​ងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ