11/09/2018 09:40 GMT+7 Email Print Like 0

កំណត់ទិសដៅសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម អាមេរិក នាអនាគត

នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម សមាគមន៍ពាណិជ្ជកម្មអាមេរិកប្រចាំក្រុង​ហាណូយនិងសភាពាណិជ្ជកម្មអាមេរិក សហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមរៀបចំសន្និសីទកំពូលធុរកិច្ចវៀតណាម អាមេរិក ឆ្នាំ២០១៨ ដោយប្រធានបទ “កំណត់ទិសដៅសម្រាប់ អនាគតនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងអាមេរិកឆ្នាំ២០១៨”។

 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ថ្លែងមតិនៅសន្និសីទ (រូបថត៖ VOV)


ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានឲ្យដឹងថា វៀតណាមកំពុងជំរុញការសុក្រិតរបៀបរបប កែសម្រួល យ៉ាងខ្លាំងក្លាដល់បែបបទរដ្ឋបាល ដើម្បីបង្កើតឡើងបរិយាកាសអាជីវកម្មកាន់តែ បើកចំហពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់វិនិយោគិន ពិសេសគឺវិនិយោគិនបរទេស។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគបានក្លាយទៅជាគ្រឹះស្ថាននិងកម្លាំងចលករសំខាន់នៃទំនាក់ទំនងវៀតណាម អាមេរិក។ អាមេរិកបានក្លាយទៅជាដៃគូមួយក្នុងចំណោមដៃ​គូ​ពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។ គិតដល់ដំណាច់ត្រីមាស ទី២ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបាន ២៧,៤ ពាន់លានដុល្លាអាមេរិក។ លើវិស័យវិនិយោគគិតដល់ខែមិថុ នាឆ្នាំ២០១៨ អាមេរិកមានគម្រោងការណ៍នៅតែមានសុពលភាពប្រមាណ៨៧៧គម្រោងដោយទុនសរុបប្រមាណជិត ៩,៤ ពាន់លានដុល្លាអាមេរិក ឈរលំដាប់ថ្នាក់ទី ១០ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីដែលវិនិយោគចូលមកវៀតណាមទាំង​១២៨ កន្លែង។ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖

“រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងវាយតំលៃខ្ពស់ចំពោះគម្រោងការណ៍វិនិយោគធ្វើអាជីវកម្ម​របស់សហគ្រាសអាមេរិកនៅវៀតណាម។ វៀតណាមមានគោលបំណងថា មានសហគ្រាសអាមេរិកកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃនឹងបណ្ដាក់ទុនចូលមកវិស័យនានាដែលវៀតណាមមានតម្រូវការដូចជា ថាមពលស្អាត ថាមពលកកើតឡើងវិញ ប្រេងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាតវៃ បណ្ដុះបណ្ដាលធនធានមនុស្ស ទេសចរណ៍ កសិកម្មដោយបច្ចេក វិទ្យាខ្ពស់ និងហិរញ្ញវត្ថុ ធនាគារ។ ល។”

បណ្ដាប្រធានបទដែលត្រូវបានលើកយកមកពិភាក្សានៅសន្និសីទលើកនេះរួមមាន៖ ការកែសម្រួលដល់ការថែទាំសុខភាពនិងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជំរុញសេវាកម្មបច្ចេកវិទ្យាព័ត៌មាន ជំរុញការច្នៃប្រឌិតនិងការអភិវឌ្ឍរបស់សហគ្រាសខ្នាតតូចនិងមធ្យម ក៏ដូចជាលើកស្ទួយសមត្ថភាពជ្រៀតចូលទីផ្សារតាមរយៈការពន្លឿនពាណិជ្ជកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ