24/10/2018 10:05 GMT+7 Email Print Like 0

“កោះតូចគ្របដណ្តប់ដោយពណ៌បៃតង” ស្ថិតនៅក្បែរទន្លេទៀន (Tien)

ដោយ​ដីល្បប់​​មកពី​ទន្លេ​ទាំងបី៖ ទន្លេ​ ទៀន (Tien) ទន្លេ​ ហាម លួង (Ham Luong) ​ ទន្លេ​ បាឡាយ (Ba Lai) ពានាំមក។ ដូច្នេះ​ជាតិ​ដី​​ នៅស្រុក ​ចូវ​ថាញ (Chau Thanh) ខេត្ត​ បេន​ត្រែ (Ben Tre) ពិតជាមានជីជាតិ ដែលបង្កលក្ខណៈងាយស្រួស​ សំរាប់​ដំណាំទាំងឡាយ​លូតលាស់ ពេញ​មួយ​ឆ្នាំ។ ទេសភាព​ស្រស់​ស្អាត ​ហេតុនេះស្រុក​ ចូវ​ថាញ (Chau Thanh) ខេត្ត​ បេន​ត្រែ (Ben Tre) បាន​ចាត់ទុក​ដូចជា“ កោះតូច​គ្របដណ្តប់​ដោយ​ពណ៌​បៃតង​” ​ស្ថិត​ក្នុងភូមិសាស្ត្រខេត្ត​ បេន​ត្រែ (Ben Tre)។ អាស្រ័យ​ទៅ​លើ​​​កក្តា​ដែល​ពោល​ខាង​លើនេះ ខេត្ត​ បេន​ត្រែ (Ben Tre) កំពុង​អភវឌ្ឍន៍​​​អេកូ​ទេសចរណ៍ ទស្សនា​ចំការ និង​​ធ្វើ​ដំណើរ​លើ​ទន្លេ។

ភ្ញៀវគប្បីមកទស្សនាមណ្ឌលលំហែកាយ "Forever Green Resort" ស្ថិតនៅក្បែរទន្លេ ទៀន (Tien)  ក្នុងភូមិសាស្ត្រឃុំភូទុក (Phu Tuc) ។ មានទំហំ ២១ ហិចតា មណ្ឌលលំហែកាយ "Forever Green Resort" បានកសាង ដើម្បីក្លាយទៅជាមណ្ឌលអេកូទេសចរណ៍ - មណ្ឌលលំហែកាយធំបំផុត នៅខេត្ត បេនត្រែ (Ben Tre) ព្រមទាំង បំរើសេវកម្មគុណភាពខ្ពស់ដែលឆ្លើយតបនឹងស្តង់ដាររបស់សហរដ្ឋអាមេរិក ផងដែរ។

ខេត្ត បេនត្រែ (Ben Tre) ស្ថិតនៅតំបន់ទន្លេ គីវឡុង (Cuu Long)  ក្រោម ដែលជាទីកន្លែងរក្សាសោភណ្ឌភាពធម្មជាតិនូវចំការដូងឲ្យមានផ្លែច្រើន ថែមទាំងអាកាសធាតុត្រជាក់និងបរិសុទ្ធដែរ។ មណ្ឌលលំហែកាយ "Forever Green Resort" បានកសាង នៅក្បែរត្រើយទន្លេ ទៀន (Tien)  ដែលគឺមួយក្នុងចំណោមដៃទន្លេប្រាំបួនហូរចូលទន្លេ គីវឡុង (Cuu Long)។

មណ្ឌលលំហែកាយ "Forever Green Resort" បានបំរើសេវាកម្ម៖ បន្ទប់គុណភាពខ្ពស់ បន្ទប់សំរាប់មនុស្សម្នាក់ ផ្ទះប្រក់ស្លឹក សំរាប់ភ្ញៀវអង្គុយលេង និងពិសាទឹកភេសជ្ជៈ រួមផ្សំនឹង bar ខាងក្រៅ ភោជនីយដ្ឋានអណ្តែតលើទឹក សាលប្រជុំ និងល្បែងកម្សានមួយចំនួន ដូចជា៖ ស្ទូចត្រី មុជទឹកនៅទន្លេ ជិះនាវា រៀបចំពិធីជប់លៀង...


ព្រែកបត់បែនហ៊ុំព័ទ្ធជុំវិញព្រៃដូង ដែលជាលក្ខណៈពិសេសនៃតំបន់ខាងលិចនៃភាគខាងត្បូង។


ផ្ទះដាច់ដោយឡែក ក្នុងមណ្ឌលលំហែកាយបានកសាងយ៉ាងឆើតឆាយ។


អាងហែលទឹក ក្នុងមណ្ឌលលំហែកាយ Forever Green Resort។


ដើមឈើបង្កើតអាកាសធាតុបរិសុទ្ធ នៅមណ្ឌលលំហែកាយ Forever Green Resort។
រូបថត៖ ឯកសារ



ទេសភាពស្រស់ស្អាតក្នុងមណ្ឌលលំហែកាយ Forever Green Resort។
រូបថត៖ ឯកសារ



ទេសភាពទន្លេស្ពានដ៏ស្រស់ស្អាត ស្ថិតក្នុងមណ្ឌលលំហែកាយ Forever Green Resort។
រូបថត៖ ឯកសារ



ទេសភាពភ្នំតូច ស្ថិតក្នុងមណ្ឌលលំហែកាយ Forever Green Resort។


ទេសភាពពិសេសនៃតំបន់ជនបទវៀតណាម។
 

ក្រៅពីនោះ នៅពេលមកទស្សនាមណ្ឌលលំហែកាយ Forever Green Resort ភ្ញៀវនឹងស្វែងយល់នូវទន្លេ ចំការ លេងល្បែងប្រជាប្រិយ ស្ទូចត្រី…ជាពិសេស ភ្ញៀវបានពិសាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងជក់មាត់នៃភាគខាងត្បូង។ ទន្ទឹមនឹងនេះ ភ្ញៀវបានលេងកម្សាន្តនិងស្នាក់នៅកណ្តាលទេសភាពធម្មជាតិ។


ល្បែងប្រជាប្រិយនៃភាគខាងត្បូងបានរៀបចំ សំរាប់បំរើភ្ញៀវទេសចរណ៍។
រូបថត៖ ឯកសារ



ប្រណាំងទូកបានរៀបចំ នៅមណ្ឌលលំហែកាយ Forever Green Resort។
រូបថត៖ ឯកសារ



ល្បែងវាយកូនជ្រូកដីបានរៀបចំ ដែលទាក់ទាញភ្ញៀវចូលរួម។
រូបថត៖ ឯកសារ



ល្បែងកម្សាន្តមួយចំនួន បានរៀបចំក្នុងមណ្ឌលលំហែកាយ Forever Green Resort
ដែលចាប់ចិត្តសំរាប់ភ្ញៀវ។ រូបថត៖ ឯកសារ



មណ្ឌលលំហែកាយ Forever Green Resort មានទំហំ ២១ ហិចតា
ដូច្នេះមធ្យោបាយធ្វើដំណើរគឺឡានប្រើប្រាស់អគ្គីសនី។



ភ្ញៀវជិះកងក្រោមម្លប់ដើមឈើ។


មណ្ឌលលំហែកាយ Forever Green Resort មានទីកន្លែងលេងកម្សាន្តសំរាប់កុមារ។


ប្រព័ន្ធ spa ដ៏ឆើតឆាយនិងមានគុណភាពខ្ពស់ នៅក្នុងមណ្ឌលលំហែកាយ Forever Green Resort។



ស្វែងយល់នូវវប្បធម៌នៃតំបន់ទន្លេព្រែក នៅស្រុក ចូវថាញ (Chau Thanh)។


ភ្ញៀវទស្សនាវត្ថុដែលដាក់តាំង ក្នុងរោងល្បែងកម្សាន្ត។



ភ្ញៀវទេសចរណ៍ទិញវត្ថុអនុស្សាវរីយ៍ នៅក្នុងមណ្ឌលលំហែកាយ Forever Green Resort។
 

មកទស្សនាស្រុក ចូវថាញ (Chau Thanh) ភ្ញៀវបានទស្សនានិងស្នាក់នៅបរិស្ថានធម្មជាតិ ស្វែងយល់នូវកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌។ ថែមទាំងស្វែងយល់នូវរបៀបធ្វើស្ករដូង តម្បាញកន្ទេល កម្បាញព្រំធ្វើពីស្រកីដូង ពិសាម្ហូបអាហារពិសេសនៃតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long)។

ដោយសក្តានុពលទេសចរណ៍ជាច្រើន ស្រុក ចូវថាញ (Chau Thanh) បានក្លាយទៅជាទីកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរណ៍ក្នុង និងក្រៅស្រុកយ៉ាងច្រើនកុះករ ក្នុងដំណើរការទេសចរណ៍ខេត្ត បេនត្រែ (Ben Tre)./.

អត្ថបទ៖ ថុងហាយ រូបថត៖ ថុងហាយ ឯកសារ


បណ្តាអត្ថបទបានផ្សាយ