18/11/2018 10:55 GMT+7 Email Print Like 0

កោតសរសើរគំរូក្នុងការងារការពារសិទ្ធិកុមារ


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ប្រគល់ប័ណ្ណសរសើរជូនបុគ្គលឆ្នើមដែលមានស្នាដៃលេចធ្លោក្នុងកិច្ចការពារកុមារ (រូបថត៖ TTXVN)

 នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីកោត សរសើរ​គំរូក្នុង​ការងារ​ការពារ​សិទ្ធិកុមារ​។

ក្នុង​រយៈពេល១០ឆ្នាំកន្លងទៅ សមាគមន៍ការពារសិទ្ធិកុមារវៀតណាមនិង សមាគមន៍នៅតាមមូលដ្ឋាន បាន​ខិតខំ​ប្រឹងប្រែងរួម​ចំណែកទាំងខាងស្មារតី ប្រាជ្ញា​និងសម្ភារៈ ដើម្បីជួយ​អោយកុមារ​វៀត​ណាម​មាន​ជីវភាព​រស់​នៅដ៏​​ល្អ ប្រសើរថែមទៀត។ មា​នកុមារនិងមនុស្សពេញវ័យប្រមាណ៤​២ពាន់នាក់​ ត្រូវបាន លើកស្ទួយ​ការ​យល់​​ដឹង​អំពីសិទ្ធិនិងកាតព្វកិច្ចរ​បស់កុមារ ជំនាញជីវិត ហើយមាន ​កុមារក្រីក្រជាង១សែន​នាក់ត្រូវ​បាន​ប្រគល់​អាហារូបករណ៍​​ដើម្បីបន្ត ​រៀន​សូត្រផង​ដែរ។​
 
អញ្ជើញ​ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ប្រធាន​គណៈ​កម្មាធិការ​ជាតិអំពីកុមារ​ បានលើកសំណើថា នា​ពេលខាងមុខ សមាគមន៍​ការពារ​សិទ្ធិ​កុមារ​វៀត​ណាម ចាំបាច់​ត្រូវបន្ត​ការពារ​កុមារដែល​មាន ស្ថានភាពរស់នៅលំបាក និងកុមារ​ដែលត្រូវរំលោភបំពាន ព្រមទាំង​បើកពង្រី​ក​សកម្ម ភាព​ការពារ​កុមារដើម្បីជួយអោយកុមារទាំងអស់​យល់បាននូវសិទ្ធិរបស់ខ្លួ​ន ​ផង ​ដែរ។ លោក​អញ្ជើញ​មាន​ប្រសាសន៍​ថា​៖
 
“ខ្ញុំមានគោល​បំណងថា កុមារទាំងអស់នឹងត្រូវបានថែទាំអោយបានល្អថែមទៀត។ ដើម្បីសម្រេចបាននូវ ភារកិច្ចនេះ​ យើងត្រូវបង្កើនកិច្ចសហកា​ររវាងក្រសួង ស្ថាប័នពាក់ព័ន្ធនានាមិ​ន ត្រឹមតែនៅ​ថ្នាក់​មជ្ឈឹម​ប៉ុណ្ណោះ​ទេ ថែមទាំង​នៅតាមមូលដ្ឋានទៀតផ​ង”៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ