28/08/2015 11:34 GMT+7 Email Print Like 0

កែលំអរការផ្គត់ផ្គង់សេវាកម្មសាធារណៈនៅវៀតណាម

នាព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ​២០១៥ នៅ​ទីក្រុង Da Nang ភាគកណ្ដាល​វៀតណាម​បាន​ប្រព្រឹត្ត​ទៅ​សិក្ខា​សាលា​ត្រួត​ពិនិត្យ​កំរិត​ពេញ​ចិត្ត​របស់អង្គការ ប្រជាពលរដ្ឋ​សំដៅកែ​លំអរ​ការផ្គត់​ផ្គង់​សេវាកម្ម​ សាធារណៈនៅ​វៀត​ណាម ដោយ​ធនាគារ​ពិភព​លោក​ជួយឧបត្ថម្ភ​អនុវត្ត។ បណ្ដា​តំណាងបាន​ចាត់​ទុក​ថា ការ​រៀប​ចំត្រួត​ពិនិត្យ​កំរិត​ពេញ​​ចិត្ត​ អំពីការ​ផ្គត់ផ្គង់​សេវាកម្ម​សាធារណៈ​នៅវៀត​ណាម នាពេលកន្លងទៅបាន​នាំមក​នូវ​ប្រភព​ព័ត៌មាន​ថ្មី​ដែល​ជួយ​រដ្ឋ​អំណាច​គ្រប់​ជាន់ថ្នាក់ នាំចេញ​វិធានការ​លើក​កំពស់​គុណភាព​សេវាកម្ម​សាធារណៈ។ ការ​ត្រួត​ពិនិត្យ​ត្រូវ​បាន​អនុវត្តក្នុង​វិស័យ​នានា​ដូចជា ផ្ដល់​លិខិត​អាជីវកម្ម សាង​សង់ សេវាកម្ម សុខាភិបាល​ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ