24/08/2016 10:32 GMT+7 Email Print Like 0

កេរ្តិ៍ឈ្មោះនាយឧត្តមសេនីយ៍ Vo Nguyen Giap ភ្ជាប់​នឹងជ័យ​ជម្នះ​មាន​អត្ថន័យ​អន្តរជាតិ​របស់​កង​ទ័ព​ប្រជាជន​វៀត​ណាម​


ទិដ្ឋភាពនៃសិក្ខាសាលា (LAI HOA-VOV)

ក្នុងឱកាសរំលឹកខួបលើកទី១០៥ ទិវាកំណើតនាយឧត្តមសេនីយ៍​ Vo Nguyen Giap ថ្ងៃទី២៥ ខែសីហា​នោះ នាព្រឹក​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ​បាន​ប្រព្រឹត្តទៅសិក្ខា​សាលា​វិទ្យាសាស្ត្រ ស្តីអំពី “នាយ​ឧត្តម​សេនីណ៍​ Vo Nguyen Giap ជាមួយនឹងបដិវត្តន៍​វៀត​ណាម”។ នៅក្នុងសិក្ខាសាលានេះ តំណាងចូលរួម​បាន​ធ្វើការ​ផ្លាស់ប្តូរមតិ​អំពីជីវិត បុព្វហេតុ និងគំរូសីលធម៌បដិវត្តន៍​ថ្លៃថ្លា របស់​យុទ្ធជន​កុម្មុយនិស្តមួយ​រូប-នាយ​ឧត្តម​សេនីយ៍ Vo Nguyen Giap ជនដែលមាន​គុណូប​ការៈ និង​គំរូឆ្នើមពិសេសសម្រាប់បុព្វហេតុ​របស់​បក្ស របស់​ជាតិ​ និង បដិ​វត្តន៍​វៀត​ណាម​។ កេរ្តិ៍ឈ្មោះរបស់នាយឧត្តម​សេនីយ៍ Vo Nguyen Giap បានភ្ជាប់​ជាមួយ​ជ័យ​ជម្នះ​ពោរ​ពេញ​ទៅដោយ​អត្ថន័យ​អន្តរជាតិ របស់កងទ័ពប្រជាជនវៀត​ណាម​និង​ជ័យជម្នះ Dien Bien Phu ប្រវត្តិ​សាស្ត្រ​។ សាស្ត្រាចារ្យ​រង បណ្ឌិត Trinh Thi Hong  Hanh នៅបណ្ឌិត​សភាន​យោបាយ​ជាតិហូជីមិញ​បាន​ចាត់​ទុក​ថា៖​

​“ដើមឡើយគោលដៅ Dien Bien Phu គ្មានវត្តមានក្នុងផែនការឡើយ។ ពោល​គឺ ឈ្មោះ Dien Bien Phu នេះមិនទាន់​មានវត្ត​មាន​ក្នុង “ផែន​ការ Nava” ក៏ដូច​ជាផែន​ការ Dong Xuan 53-54 របស់​វៀតណា​ម​ទេ។ ហេតុ​អីបាន​ជាយើង​ជ្រើនរើស​ Dien Bien Phuc ជាសមរភូមិ យុទ្ធសាស្ត្រ។ តាម​នោះបាន​អះអាង​នូវការ​ប្តេជ្ញានិ​ង​ការ​បញ្ជា​​ណែនាំយ៉ាង​ឈ្លាសវៃ និង មុត​មាំរបស់បក្សកុម្មុយនិស្តវៀតណាម ហើយជាពិសេស​បានឃើញ​ច្បាស់ការ​ឈ្លា​វៃ​របស់ មេ​បញ្ជាការកង​ទ័ពប្រជាជន​វៀតណាម​ នាយ​​ឧត្តមសេនីយ៍ Vo Nguyen Giap”៕

 

តាម V0V5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ